ក្នុងដំណើរចុះបំពេញបេសកកម្មរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅ ស្រុកបន្ទាយស្រី កាលពីថ្ងទី២៥ ខែ មិថុនា ឆ្នាំ២០២០ អមដំណើរដោយ អស់លោក លោកស្រី ជានាយក នាយករងរដ្ឋបាល ខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក មន្ត្រីរាជការ មេឃុំផងដែរ។ក្នុងដំណើរចុះបំពេញបេសកកម្មនេះឯកឧត្តម ទៀ សីហា រួមទាំងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យសកម្មភាពប្រជាសហគមធ្វើនំបញ្ចុកប្រកបដោយភាពអនាម័យ សុខភាព នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ព្រមទាំងបានពិសារនំបញ្ចុកដែលជាស្នាដៃរបស់កូនខ្មែរអង្គរទៀតផង ។ បន្តមកគណៈប្រតិភូក៏បាន ចុះត្រួតពិនិត្យមើលការងារកសិកម្ម និងការចិញ្ចឹមមាន់ដែលអាជ្ញាធរ ស្រុកបានធ្វើស្រែបង្ហាញ នៅក្នុងភូមិសាស្ត្រឃុំព្រះដាក់នេះផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បានកោតសរសើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាប់យកនូវមុខរបបធ្វើនំបញ្ចុកជាអាជីពប្រចាំគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចំការក្នុងការលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ ក្នុងពេលដែល ខេត្តសៀមរាប ទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ដោយវិបត្តិជំងឺកូវីដ១៩ ។ ឯកឧត្តមក៏បានធ្វើការ ណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីបងប្អូនមិនបានទទួលនូវចំណូលពីវិស័យទេសចរណ៍ ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន តែបងប្អូនមានដីស្រែធ្វើការបង្កបង្កើនផល ដើមី្បក្នុងផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ប្រសើរជាងអ្នកដែលគ្មានដីបង្កបង្កើនផល ។ ម៉្យាងទៀតលើការងារបង្កបង្កើនផល សូមឲ្យបងប្អូនគោរពទៅតាមបច្ចេកទេស របស់មន្ត្រីជំនាញបច្ចេកទេសកសិកម្មដែលបានណែនាំ ដើមី្បធានានូវគុណភាពដីស្រែកុំឲ្យរីករឹល ដីស្រែសោះជីវជាតិ ដែលនាំឲ្យ ទន្និផលស្រូវមានការធ្លាក់ចុះ ព្រមទាំងធ្វើឲ្យដំណាំស្រូវមិនលូតលាស់បានល្អ ដោយការប្រើប្រាស់ជីគីមីលើសកំណត់ និង ខុសបច្ចេកទេសរបស់កសិកម្ម។ ដើមី្បឲ្យបងប្អូនប្រជាកសិករមានភាពជឿជាក់ ក្នុងការបង្កើននូវមុខរបបរបស់ខ្លួនលើការចិញ្ចឹមមាន់នេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំមួយចំនួនចំពោះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ឲ្យត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរកនូវទីផ្សារជូនដល់បងប្អូនប្រជាកសិករ នូវគ្រប់មុខ កសិផលដែលបងប្អូនផលិតបាន៕
