ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខេត្តសៀមរាប ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក យន់ លីណេ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ “ស្មាមញញឹមនៃកម្ពុជា” ដែលរៀបចំដោយសមាគមសិល្បករខ្មែរ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ និង អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។ ការរៀបចំព្រឹត្តិការណ៍ពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលបានឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងនោះមានក្រសួ ងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានខិតខំពុះពារនូវរាល់ឧបស័គ្គនានា ដើម្បីទទួលបានជោគជ័យ ក្នុងការបញ្ចូលប្រាសាទបុរាណខ្មែរក្នុងព្រះរាជណាចក្រកម្ពុជា ពិសេសក្នុងខេត្តសៀមរាបចូលទៅក្នុងបញ្ជីបេ តិ កភណ្ឌពិភពលោកជាបន្តបន្ទាប់ដែលជាខេត្តពោរពេញដោយបេតិកភណ្ឌរូបី អរូបី ជាសក្ខីភាព នៃគំនិតប្រក បដោយទេពកោសល្យដ៏វិចិត្រ និងរស់រវើកដែលដូនតាបានបន្សល់ទុករហូតដល់សព្វថ្ងៃ។ កម្ពុជាត្រូវបានពិភពលោក ចាត់ទុកថា ជាផែនដីនៃស្នាមញញឹម គឺជាផែនដីដ៏ស្រស់បំព្រង ពីព្រោះប្រ ជាជនកម្ពុជាតែងតែបញ្ចេញនូវស្នាមញញឹម ជាទីគយគន់ដ៏គួរឱ្យស្រទ្បាញ់ ពីសម្រស់ស្នា ម ញញឹមនៅលើផ្ទៃ មុខធម្មជាតិរបស់ខ្មែរគ្រប់ៗរូប ដល់ភ្នែកមនុស្សផងទំាងពួងលើភពផែនដីនេះ។ ចំពោះភាពញញឹមរបស់ប្រជាជនកម្ពុជា គឺជាមរតកពូជសាសន៍ខ្មែរ ដែលបង្ហញអំពីគុណតម្លៃ ប្រ ពៃណី វប្បធម៌ខ្មែរតំាងពីបុរាណរៀងមក យ៉ាងដូច្នោះហើយ បានជាអ្នកប្រាជ្ញបារំាងកាលពីសម័យអាណានិគមនិយម បានធ្វើការស្រាវជ្រាវជាប្រវត្ដិសាស្រ្ដ អំពីស្នាមញញឹមខ្មែរដោយហៅថា “កម្ពុជាជាទឹកដីនៃស្នាមញញឹម”។ ចំពោះការសិក្សា ស្រាវជ្រាវនេះ គឺចេញពីជនជាតិខ្មែរញញឹមរួសរាយរាក់ទា ក់ ដោយឆ្លុះបញ្ចំាងអំពីប្រពៃណី វប្បធម៌ចម្លាក់ដែលពួកគេឃើញពីស្នាមញញឹមប្រាង្គប្រាសាទបាយ័ន, អប្សរា ក៏ដូចជាស្នាមញញឹមរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្នាមញញឹម នៃភាពស្ងប់ស្ងាត់សន្ដិភាព និងជៀសវាងពីអំពើបាប។ ដោយសារស្នាមញញឹម បង្ហាញអំពីគុណតម្លៃប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិខ្មែ ទើបគេបានសង្កេតឃើញខ្មែរមានលក្ខ ណៈពិសេសត្រង់នៅមុនពេលដែលប្រជាជនខ្មែរ និយាយចេញ គឺតែងតែបញ្ចេញនូវស្នាមញញឹមជាមុនសិន។ការរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ ២០២៤នេះ គឺជាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ខេត្តសៀមរាបទាំងមូល ដែលជាកក្តាជំ រុ ញ ឱ្យមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់ចូលទស្សនា ក៏ ដូចជាបានសិក្សាឈ្វេ ង យល់អំពីវប្បធម៌ ប្រពៃណី ខ្មែរ អម ជាមួយ នឹង ការផ្ដល់ឱកាស ឱ្យភ្ញៀវទេសចរ ភ្លក់នូវរស់ជាតិម្ហូបខ្មែរ ដ៏ឈ្ងុ យឆ្ញាញ់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាជនក្នុងខេត្តសៀមរាប។
ពិធីបើកព្រឹត្តិការណ៍ “ស្មាមញញឹមនៃកម្ពុជា” ដែលរៀបចំដោយសមាគមសិល្បករខ្មែរ
- 47
- ដោយ vannak
អត្ថបទទាក់ទង
-
ទិដ្ឋភាពក្រុងសៀមរាបនាពេលរាត្រី នៃការរៀបចំសោភ័ណភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប
- 47
- ដោយ vannak
-
ពិធីសែនក្រុងពាលី និងបួងសួងសុំសេចក្តីសុខសប្បាយដេីម្បីរៀបចំព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះពះខែ អកអំបុកខេត្ត
- 47
- ដោយ vannak
-
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រេីន ដូចជា កម្មវិធីប្រណាំងទូក “ង” ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បៈជាច្រេីនទម្រង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត
- 47
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 47
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន
- 47
- ដោយ vannak
-
យុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
- 47
- ដោយ vannak
-
ទិដ្ឋភាពនៃការរៀបចំសោភ័ណភាព និងកម្មវិធីនានាសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប
- 47
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះដ្រូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប
- 47
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្តណែនាំដល់ក្រុង ស្រុកត្រូវជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
- 47
- ដោយ vannak
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី FishTech Masterclass 2024
- 47
- ដោយ vannak