ថ្ងៃអង្គារ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២៤ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការនៃក្រសួងផែនការតំណាងដ៏ខ្ពង់ខ្ពស់ ដោយមា ការអញ្ជេីញចូលរួមពី ឯកឧត្តម ស៊ិន រុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រតិភូ អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ លោក-លោកស្រី អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ អង្គការដៃគូរ។
លោក សុខ ថុល មានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍ នៅខេត្តសៀមរាប នាពេលនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ ឯកឧត្តម លោកជំទាវ លោក-លោកស្រី គណៈប្រតិភូលេខាធិការប្រជាជននិងអភិវឌ្ឍន៍នៃក្រសួងផែនការដែលលោក លោកស្រី ក្នុងគណៈកម្មាធិការប្រជាជនខេត្តនឹងទទួលបាន៖ (១) ការប្រកាសសមាសភាពគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តថ្មី បន្ទាប់ពីកែសម្រួលសមាភាព ដោយសមាសភាពខ្លះចូលនិវត្តន៍ សមាសភាពខ្លះផ្លាស់ប្តូរតួនាទីភារ កិច្ច និងបន្ថែមសមាជិកមកពីអង្គការសហគមន៍។ (២) ទទួលបានការតម្រង់ទិសសម្រាប់សមាជិកថ្មីអំពីតួនាទីភារកិច្ច របស់គណៈកម្មធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីចូលរួមអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍។ (៣) របាយការណ៍អំពីសមិទ្ធផលសំខាន់ៗ ដែលលេខាធិការដ្ឋានគណៈកម្មាធិការប្រជាជន និង អភិវឌ្ឍន៍ខេត្ត បានអនុវត្តន៍កន្លងទៅ។ (៤) ទទួលបានពីទស្សទានស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងការកំណត់អាទិភាព សកម្មភាពសំខាន់ៗសម្រាប់អនុវត្តបន្ត។
លោកបានបន្តទៀតថា កន្លងទៅរាជរដ្ឋាភិបាល បានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គមសំដៅ៖ គាំពាររក្សាលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការបន្តអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបានបន្តផ្តល់ការគាំទ្រដល់ជីវភាពរបស់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបាននឹងកំពុងអនុវត្តកម្មវិធីកញ្ចប់គ្រួសារក្រីក្រ និងការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ កត្តាទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍មូលធន មនុស្ស ដើម្បីជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពឆ្លើយតប និងជំរុញឱ្យមានការអភិវឌ្ឍសង្គម ឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ មូលដ្ឋាន ដើម្បីបង្ការការផ្លាស់ប្តូរទីលំនៅជាច្រើនហួសហេតុរបស់ប្រជាជន វ័យក្មេងពីសហគមន៍ និងការយកចិត្តទុកដាក់លើសុខភាពផ្លូវភេទ និងបន្តពូជ ជួយទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ និងការពារបុគ្គល ឬគ្រួសារពីការធ្លាក់ចូលជ្រៅក្នុងភាពក្រីក្រ។ ជាមួយគ្នានេះដែរ គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍មានភារកិច្ចជួយគណៈកម្មាធិការតាមដានពិសេសការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ក្នុងការសម្របសម្រួលជាមួយអង្គការពាក់ព័ន្ធ លើការងារពាក់ព័ន្ធនឹងប្រជាជននិងអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុង ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តនិងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាផ្តួចផ្តើមរៀបចំផែនការសកម្ម ភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសកម្មភាពនិងគោលនយោបាយជាតិនានាឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ សន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍។ សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា សង្គមស៊ីវិល និងវិស័យ ឯកជន ដើម្បីធានាឱ្យមានសង្គតិភាពរវាងផែនការអភិវឌ្ឍន៍ជាតិ ផែនការអភិវឌ្ឍន៍តាមវិស័យ ផែនការអភិវឌ្ឍន៍ថ្នាក់ ក្រោមជាតិ និងអាទិភាពរបស់ដៃគូរអភិវឌ្ឍន៍នានា ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមករវាងសកម្មភាព និងយុទ្ធសាស្ត្រ តាមវិស័យពាក់ព័ន្ធនឹងប្រជាជននិងអភិវឌ្ឍន៍ និងសម្របសម្រួល ពិនិត្យតាមដាន និងជំរុញការអនុវត្តកម្មវិធីសកម្ម ភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងប្រជាជននិងអភិវឌ្ឍន៍នៅថ្នា ក់ក្រោមជាតិ។
ដូចនេះការអនុវត្តគោលនយោបាយប្រជាជន អាចជួយរដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ សហគមន៍ និងវិស័យនានាដាច់ដោយឡែកៗពីគ្នា សម្រាប់ការអភិវឌ្ឍផែនការអភិវឌ្ឍន៍ក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងមានលក្ខណៈបរិយាប័ន្ន។ដូចនេះ ដើម្បីឲ្យ គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត បានយល់ច្បាស់ពីទស្សទានប្រជាជននិងអភិវឌ្ឍន៍ និងសមត្ថភាពបំពេញ ភារកិច្ចបានល្អប្រសើរ ក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន និងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍។ គណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្ត ពិតជាត្រូវការគាំទ្រទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញ និងធនធានហិរញ្ញវត្ថុពីអគ្គលេខាធិការប្រជាជននិងអភិវឌ្ឍន៍នៃក្រសួងផែនការក្នុងការអនុវត្តគម្រោង និង សកម្មភាពឆ្លើយតបបញ្ហាប្រជាជននិងអភិវឌ្ឍន៍៕