នៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តសៀមរាប ។នាឱកាសនោះដែរឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ខេត្តសៀមរាបមានសក្តានុពលសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យកសិម្ម និង ទេសចរណ៍ ដោយមានប្រជាពលរដ្ឋប្រមាណ ៨២%ជាប្រជាកសិករ ចំពោះវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រមួយនេះសម្បូរទៅដោយប្រាង្គប្រាសាទល្បាញល្បី និង រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និង បឹងទន្លេសាប ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមអភិ បាលខេត្ត ក៏បានបន្តថា ដោយនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅខេត្តសៀមរាបបណ្តាលឲ្យមានការធ្លាក់ចុះផងដែរ ។ ឯកឧត្តមបានបន្តទៀត ថា ចំពោះករណីនេះវិបត្តិជំងឺកូវិដ១៩នេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋា ភិបាល និង ក្រសួងសុខាភិបាល មិនឲ្យមានឆ្លងរីករាលដាលនៅតាមសហគមន៍នោះឡើយ ហើយក៏ពុំទាន់មាននណនាម្នាក់ស្លាប់ដោយជំងឺនេះផងដែរ។ ម៉្យាងទៀតអាជ្ញាធរខេត្ត និងធ្វើការស្តារឡើងវិញនូវក្នុងវិស័យទេសចរណ៍នេះ ដោយមានការចូលរួមពីបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន រួមទាំងសេវាកម្មទេសចរណ៍ក្នុងខេត្តថែទៀតផង។ក្នុងនោះដែរឯកឧត្តម Ermenegildo Kupa Lopes ក៏បានបញ្ជាក់ពីគោលបំណងក្នុងការបំពេញបេសកកម្មមក កាន់ខេត្តសៀមរាប គឺ ដើមី្បធ្វើការសិក្សាស្វែងយល់ និង ទទួលបាននូវបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្ម របស់ខេត្តសៀមរាប សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត ។ ម៉្យាងទៀតប្រទេសទីម័រ និង កម្ពុជា មានប្រវត្តិស្រដៀងគ្នា ដែលទើបនឹងបានឆ្លងផុតពីភ្លើងសង្រ្គាម ព្រមទាំងបានធ្វើការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែជួយគាំទ្រទីម័រក្លាយជាសមាជិកទី១១របស់អាស៊ាន ។ ឯកអគ្គរដ្ឋទូតក៏បានលើកផងដែរ ពី ទំនាក់ទំនងរវាងកម្ពុជា និង ទីម័រ ដោយកម្ពុជាបានផ្តល់នូវក្តីស្រឡាញ់ជូនប្រទេសទីម័រទៀតផង ។ ឯកឧត្តមបានបន្តទៀតថា ពេលនេះក្នុងនាមប្រជាពលរដ្ឋទីម័រ សុំធ្វើការរៀនសូត្រពីខេត្តសៀមរាប ដែលមានភាពរីកចម្រើនលើវិស័យទេសចរណ៍ នាពេលកន្លងមក ។ ចំពោះបញ្ហាវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យមានការប៉ះពាល់ខ្លាំងតាមបណ្តាប្រទេសធំៗ តែចំពោះប្រទេសតូចៗ គឺមានវិធានការបង្កាទប់ស្កាត់បានល្អទៀតផង ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានធ្វើការអញ្ជើញដល់ប្រតិភូខេត្តសៀមរាប ដើមី្បធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក សំខាន់ គឺសុំឲ្យមន្ត្រីជំនាញរបស់ខេត្តសៀមរាប ធ្វើការបង្រៀនដល់ប្រជាពលរដ្ឋទីម័រ ពីវិស័យទេសចរណ៍ និង កសិកម្ម ។ ឆ្លើយតបក្នុងឱកាសនោះឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ដល់ឯកឧត្តមអគ្គរដ្ឋទូតថា អាជ្ញាធរខេត្ត នឹងធ្វើ ការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានបាត់អស់ពីលើពិភពលោកយើងនេះ និង ធ្វើការរៀបចំគណៈប្រតិភូ ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និង ទីម័រខាងកើត៕
ជំនួបពិភាក្សាការងារនិងសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត
- 911
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨
- 911
- ដោយ vannak
-
សិក្ខាសាលាបច្ចេកទេសស្ដីពីការរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» និង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»
- 911
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីការដាក់ពាក្យ និងទទួលពាក្យសុំចូលរួមប្រណាំងទូក “ង” ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤។
- 911
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 911
- ដោយ vannak
-
អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ រៀបចំប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន
- 911
- ដោយ vannak
-
សេចក្តីបំភ្លឺព័ត៌មាន មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប
- 911
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្តសៀមរាបបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ
- 911
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្តជំរុញដល់អាជ្ញាធរក្រុង ស្រុក បន្ថែមការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស
- 911
- ដោយ vannak
-
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ១២ព្រះវស្សា នៃការយាងចូលទីវង្គតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”
- 911
- ដោយ vannak
-
ជួបកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss of Cambodia កញ្ញា ប៊ី សុធារី Miss of Cambodia លោក ប៉ែន ចំរុង តារាសម្តែង កញ្ញា កុយ អេនណា Miss Grand Cambodia លោក ពូ ឃ្លាំង តារាងចម្រៀង កញ្ញា រ៉េត សាវីតា Miss Universe កញ្ញា សាន្ត កុសុមៈ ធីតាឯកសង្គ្រាន លោក ណាខុន តារាងសម្តែង កញ្ញា អែម គុនថង តារាងបង្ហាញម៉ូត និងលោក ពៅ ពិសិដ្ឋ តារាងសម្តែង ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ »
- 911
- ដោយ vannak