នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តចុះពិនិត្យ រៀបចំកែលំអរ និងពង្រឹងការរៀបចំវិធានការការពារជំងឺកូវីដ១៩ ក្រោយរដ្ឋបាលខេត្តបានផ្អាកជាបណ្តោះអាសន្នកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដោយសារមានបងប្អូនបានចូលរួមលើសពីការកំណត់របស់គណៈកម្មការរៀបចំកម្មវិធី។ ក្រោយការចុះពិនិត្យ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី បានអនុញ្ញាតឲ្យបន្តបើកដំណើរការ ដោយបានណែនាំដូចខាងក្រោម៖១. សម្រួលទិសចរាចរណ៍ ដើម្បីងាយស្រួលដល់ក្រុមការងារគ្រប់គ្រងចំនួនអ្នកចូលរួម ការវាស់កំដៅ ការពាក់ម៉ាស់ និងការលាងសំអាតដៃដោយអាល់កុលជាដើម។២.កែសម្រួលការប្រគុំតន្ត្រីដើម្បីជៀសវាងឲ្យមានការប្រមូលផ្តុំច្រើន និងម្ចាស់អាជីវកម្មដ្ឋាននីមួយៗ ត្រូវពង្រឹងកម្រិតខ្ពស់អនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរាប់បញ្ចូលទាំងការរក្សានូវគម្លាតសុវត្ថិភាពសម្រាប់អតិថិជន។គណៈកម្មការរៀបចំ និងរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)។
- cambodia
- Siemreap
- SiemReapMyHome
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
អភិបាលខេត្តចុះត្រួតពិនិត្យ អនុញ្ញាតឲ្យបន្តបើកតែត្រូវពង្រឹងការអនុវត្តវិធានការកូវីដនៅផាប់ស្ត្រីត ក្រោយខេត្តផ្អាកបណ្តោះអាសន្នកាលពីរាត្រីម្សិលមិញ
- 1.1ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ទេសរដ្ឋមន្ត្រី ថោង ខុន ផ្ដល់អនុសាសន៍ ៤ចំណុច ជំរុញឱ្យការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប-អង្គរ
- 1.1ពាន់
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាប ជាមួយ Mr. Atsushi YONEZAWA Director, Consular Office of Japan in Siem Reap Counsellor, Embassy of Japan in Cambodia

សេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋស្រុកសូទ្រនិគម
- 1.1ពាន់
- ដោយ vannak
-
ក្រសួងទេសចរណ៍រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុនសៅលីងរបស់ចិន នៅបរិវេណប្រាសាទបាយ័ន
- 1.1ពាន់
- ដោយ vannak
-
គណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប
- 1.1ពាន់
- ដោយ vannak
-
ក្រសួងទេសចរណ៍ជូនដំណឹង ស្តីពីព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍”When Shaolin Meets Bokator At Angkor” នៅខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកតោ ដេីម្បីអបអរសាទរដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤។
- 1.1ពាន់
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារថ្មីវត្តអារញ្ញមានជ័យ (ហៅវត្តត្រីញ័រ) ស្ថិតក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
- 1.1ពាន់
- ដោយ vannak