នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរាល់ផលប៉ះពាល់លើផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ដោយមានការចូលរួមរបស់ឯកឧត្តម លី រស្មី អគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា អស់លោកជាគណៈអភិបាលខេត្ត ថ្នាក់ដឹក នាំមន្ទីរ និង អស់លោក លោកស្រីក្រុមការងារវាស់វែងទាំង៦ក្រុម និង អាជ្ញាធរក្រុង ចៅសង្កាត់ ចូលរួមផងដែរ ។ តាមសេចក្តីរាយការណ៍លទ្ធផលតាមក្រុមការងារវាស់វែងទាំង០៦ក្រុម ដែលអនុវត្តបានមកត្រឹមថ្ងៃទី១៣ តុលានេះ ដោយបានបញ្ជាក់ថា រាល់បញ្ហាដែលប្រជាពលរដ្ឋមានក្បាលដី និង លំនៅដ្ឋានបានប៉ះពាល់លើផ្លូវទាំង៣៨ខ្សែក្នុង ក្រុងសៀមរាប ដោយម្ចាស់លំនៅដ្ឋានមួយចំនួនបានអនុវត្តន៍ ធ្វើការរុះរើ និង មួយចំនួនមិនទាន់បានរុះរើ ដោយស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ និង ម្ចាស់ដី ឬសំណង់នៅក្រៅខេត្ត ។ ក្នុងនោះដែរក្រុមការងារក៏បានលើកផងដែរ អំពីបញ្ហាប្រឈម មួយចំនួន ដែលក្រុមការងារបានជួប ក្នុងពេលចុះអនុវត្តធ្វើការវាស់វែង កំណត់ជើងម៉ែត្រ ដោយមានម្ចាស់សំណង់មួយ ចំនួនបានធ្វើការបំពាន លើគំនូសជើងម៉ែត្រ ដែលធ្វើឲ្យមានបញ្ហាមួយចំនួនជាមួយក្រុមការងារ ។ឯកឧត្តម លី រស្មី ក៏បានលើកនូវបទពិសោធន៍មួយចំនួន ដែលបានអនុវត្តនៅខេត្តព្រះសីហនុ ចំពោះ ការកំណត់ទំហំផ្លូវនិមួយៗ ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត និង ក្រុមការងារវាស់វែងផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺត្រូវចេះធ្វើការអនុម័តទៅលើរាល់បញ្ហាមួយចំនួន ដែលក្រុមនិមួយៗបានអនុវត្តន៍ ។នាឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើរបាយការណ៍ក្រុមការងារវាស់វែង បានលើកឡើង សំខាន់ដោយបានផ្តោតទៅលើបញ្ហាប្រឈម និង សំណូលពររបស់ប្រជាពលរដ្ឋមួយចំនួនបានលើកឡើង ដើមី្បដាក់ជូនទៅគណៈកម្មការអន្តរក្រសួង ដើមី្បធ្វើការត្រួតពិនិត្យ និង សម្រេច ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំមួយចំនួនដល់ក្រុមការងារវាស់វែង បន្តធ្វើការពិនិត្យ ជំរុញនូវគម្រោងផែនការជាប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ សំខាន់លើវិស័យសេដ្ឋកិច្ចទេសចរណ៍ ដោយខេត្តសៀមរាបជាខេត្តគោលដៅសំខាន់ក្នុងវិស័យទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តដ៏សម្បូរបែបលើវិស័យវប្បធម៌ ដែលមានប្រាង្គប្រាសាទលី្បល្បាញទៀតផង ។ ម៉្យាងទៀតក្នុងគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនេះ ក្រុមការងារទាំងអស់ត្រូវបន្តធ្វើ យ៉ាងណាឲ្យទទួលបានជោគជ័យនូវសមរភូមិសតិអារម្មណ៍របស់ប្រជាពលរដ្ឋ និង កិច្ចដំណើរការស្ថាបនាផ្លូវបានជោគជ័យផងដែរ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមសហការជាមួយគណៈកម្មការអន្តរក្រសួង និង រដ្ឋបាលខេត្ត ក្នុងការរុះរើបានទាន់ពេលវេលា ទោះបីក្នុងដំណាក់កាលនេះយើងខ្វះខាតជាងសំណង់ក៏ដោយ ក៏បងប្អូនបានខិតខំ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ឲ្យក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលបញ្ចប់ជម្ងឺកូវីដនេះទៅ ៕
តាមរយៈរបាយការណ៍របស់ក្រុមការងារបង្ហាញថាប្រជាពលរដ្ឋបានស្ម័គ្រចិត្តចូលរួមយ៉ាងសស្រាក់សស្រាំរុះរើសំណង់លើដីចំណីទាំងផ្លូវ៣៨ខ្សែ
- 674
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 674
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 674
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 674
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 674
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 674
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 674
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 674
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 674
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 674
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 674
- ដោយ vannak