នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្តបានសហការជាមួយក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ(គ.វ.ជ) បានចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំដំណាក់កាលចុះពិនិត្យ និងវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខធិការក្រសួងមុខងារសាធារណៈ និងជាប្រតិភូ ដោយមានការអញ្ជេីញចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ(គ.វ.ជ)ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត និងលោកគ្រូ អ្នកគ្រូ សរុប ចំនួន ៤០រូប ។
ការវាយតម្លៃនេះ គឺដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យគោលទាំង៨ សម្រាប់ការវាយតម្លៃនិងការទទួលស្គាល់បេក្ខភាពផ្ដល់សេវសាធារណៈគំរូ និងដើម្បីបន្តស្វែងរកចំណាត់ថ្នាក់top5 មានដូចខាងក្រោម៖ ១. ស្ដង់ដាសេវាសាធារណៈ ២. ស្ដង់ដាឬនិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព ៣. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥. ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព ៦. ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧. ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរនិងសហគមន៍ ៨. ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ។