ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហេីរខ្លែងឯកខ្មែរខេត្តសៀមរាប ឆ្នាំ២០២៤ បានរៀបចំការបង្ហោះខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីចូលរួមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។
សូមបញ្ជាក់ថា ការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីនេះ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបានជ័យលាភី គណៈកម្មការត្រូវពិនិត្យលេី បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ សោភ័ណភាពខ្លែង និងការក្រវីឯក។ ម្យ៉ាងទៀត តម្រូវឱ្យមានគ្នា ៣នាក់ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។
រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។