លោក លី សំរិទ្ធ អភិបាលរងខេត្ត ប្រធានគណៈកម្មការរដ្ឋបាលខេត្តសៀមរាប នៅក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម នៃក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា អរគុណសន្តិភាព បើពុំមានម្លប់ដ៏សុខសាន្តនៃសន្តិភាពនោះទេ ទ្រព្យសម្បត្តិទាំងអស់ពិតពុំមានតម្លៃនោះឡើយ ក្រៅតែពីដុំបាយដែលក្រពះវាទាមទារនោះ ។ លោកក៏បានសម្តែងនូវការអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ដែលទទួលបាននូវប័ណ្ណកម្មសិទ្ធិ ដើម្បីបានប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងដំណោះស្រាយបញ្ហាកង្វះខាត ឬដើម្បីមុខរបរ ធ្វើអាជីវកម្មផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងបានរក្សាទុកជាឯកសារសំអាង ក្នុងទំនាស់ដីធ្លី។ ប័ណ្ណកម្មសិទ្ធិទាំងនេះ មានតម្លៃនៃការប្រើប្រាស់កាន់តែខ្ពស់ ស្របពេលដែលប្រទេសជាតិមានសន្តិភាពរឹងមាំ ដែលជាឱកាសនៃការអភិវឌ្ឍ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាត្រូវបានអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាពនិងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជាតិ។តាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ចាក់ថា ប័ណ្ណកម្មសិទ្ធដែលត្រូវប្រកាសចែកជូនម្ចាស់ដីនៅភូមិធ្លកអណ្តូងមានចំនួន៦៥ក្បាលដី ដែលត្រូវបានគណៈកម្មការរដ្ឋបាលខេត្តប្រជុំពិនិត្យដោះស្រាយ និងបានស្នើសុំគោលការណ៍ចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិកររួចរាល់ ជាមួយនឹងការបដិសេធទៅម្ចាស់បណ្តឹងផងដែរ និងនៅមាន១០៣ក្បាលដីទៀត ដែលបានពិនិត្យឃើញថា ពុំទាន់អាចចេញប័ណ្ណកម្មសិទ្ធិបាននៅឡើយ ដោយសារនៅជាប់ទំនាស់ ។ យ៉ាងណាក៏ដោយ ការសំរេចចេញប័ណ្ណកម្មសិទ្ធិនេះ វាប្រៀបបីដូចជាការលាងដៃឲ្យស្អាតដើម្បីសុខភាពមុនពិសាអាហារ ដូចគ្នាដែរគឺដើម្បីចៀសវាងកុំឲ្យមានបញ្ហា ការមន្ទិលសៅហ្មង កើតទំនាស់ទៅថ្ងៃក្រោយទៀត៕
រដ្ឋបាលខេត្តប្រគល់ប័ណ្ណកម្មសិទ្ធចំនួន៦៥ក្បាលដីជូនប្រជាពលរដ្ឋរស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប
- 455
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 455
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 455
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 455
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 455
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 455
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 455
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 455
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 455
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 455
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 455
- ដោយ vannak