រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អនុសាខាកាកបាទក្រហមស្រុកក្រឡាញ់នាំយកអំណោយមនុស្សធម៌ជូនដល់មណ្ឌលកុមារកំព្រាដំណឹងល្អ

ថ្ងៃសុក្រ ១៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោក ឃុត សំអាត ប្រធានគណ:កិត្តិយស លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខា អនុប្រធាន មន្ត្រីប្រចាំការ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បាននាំយកអំណោយមនុស្សធម៌ ជូនដល់ មណ្ឌលកុមារកំព្រាដំណឹងល្អទាំងបួន មានមនុស្សស្នាក់នៅសរុបចំនួន ១៤នាក់ ស្រី ០៥នាក់ ក្នុងនោះមានកុមារចំនួន ០៧នាក់ ស្រី ០២នាក់ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលិចបរិវេណមណ្ឌលត្រឹមក្បាលជង្គង់ មានទីលំនៅបច្ចុប្បន្ន ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។នាឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ព័ណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមិនទុកអ្នកណាចោល នៅពេលប្រជាពលរដ្ឋជួបការលំបាក។ លោកស្រីបានលើកឡើងទៀតថា ដោយក្នុងឃុំយើងកំពុងតែកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមអ្នកគ្រប់គ្រងមណ្ឌល មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ជៀសវាងមានហេតុការអាក្រក់កើតមានចំពោះកូនៗកុមារ ព្រោះស្ថានភាពទឹកជំនន់បានកំពុងបន្តជន់ឡើង ដោយស្រុងមកពីប៉ែកខាងលើភូមិសាស្រ្តស្រុក។អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ អង្ករ ១០០គីឡូក្រាម មី៤កេស ត្រី៤ ១យួរ ទឹកសុទ្ធ ៨យួរ ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ៤យួរ សាប៊ូ Protex ៨ដុំ ថវិកា ១សែនរៀល និងថវិកាចូលរួមរបស់លោក ប៉ែន ប៊ុនរិទ្ធ សមាជិកក្រុមប្រឹក្សាស្រុក ចំនួន ៥ម៉ឺនរៀល ព្រមទាំងភេសជ្ជៈរបស់ ស.ស.យ.ក ចំនួន ០៤កេស។

អត្ថបទទាក់ទង