កាលពីព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២០ បងប្អូនគ្រួសារកុមាររងគ្រោះជំនន់ទឹកភ្លៀង នៅសិប្បកម្មផលិតឥដ្ឋ និង ចំការដំណាំកសិកម្ម ចំនួន ៣០០គ្រួសារ មកពី៤ឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានទទួលអំណោយពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការ ចក្ខុវិស័យកម្ពុជា ជាគ្រឿងឧបភោគបរិភោគ សារុង ក្រម៉ា និង ថ្នាំពេទ្យ នៅពីរកន្លែងផ្សេងគ្នា នៅក្នុងបរិវេណវត្តក្រឡាញ់ ចំនួន ២១៧គ្រួសារ និង នៅ បរិវេណវត្ត ចារឈូក ចំនួន ៨៣គ្រួសារ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វេង ហៀង អគ្គលេខាធិ ការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ព និងជាប្រធាននាយកដ្ឋានការងារកុមារនៃក្រសួងមហាផ្ទៃ និង លោក លុក ផុស អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ និង លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិ អង្គការ ចក្ខុវិស័យកម្ពុជា រួមទាំងអស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក មេឃុំ និង បុគ្គលិកអង្គការផងដែរ ។ លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់អំពីស្ថានភាពនៃផលប៉ះពាលនៃជំនន់ ទឹកភ្លៀង កាលពីថ្ងៃទី១៩ ខែតុលាកន្លងមកនេះ បណ្តាលធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន៤ ដែលមានស្ថានភាពធ្ងនធ្ងរ មានឃុំចារឈូក ប៉ះពាល់ ៤៣គ្រួសារ ឃុំតាសោម ៧០គ្រួសារ , ឃុំស្រែខ្វាវ ៤០គ្រួសារ និងឃុំគោកដូង១៤៧គ្រួសារ ព្រមទាំងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលាស្រុក មន្ទីរពេទ្យ និង សាលារៀនទៀតផង ។ លោក បានគូសបញ្ជាក់ថា គ្រួសារបងប្អូនទាំង៣០០គ្រួសារនេះមួយចំនួនជាកម្មករសិប្បកម្មផលិតឥដ្ឋ និង ចំការ និង មួយចំនួនរងគ្រោះ និង ងាយរងគ្រោះ ស្ថិតក្នុងកម្រិតប្រជាពលរដ្ឋ(ក្រ១) និង មានគ្រួសាររងគ្រោះមួយចំនួនក៏បានទទួលអំណោយពីសប្បុរសជនផងដែរ ។ ហើយចំពោះប្រជាពលរដ្ឋធ្វើចំណាកស្រុក ទូទាំងស្រុកអង្គរជុំមាន ៧ពាន់៧៧០នាក់ផងដែរ ។លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិ អង្គការ ចក្ខុវិស័យកម្ពុជា ក៏បានធ្វើការបញ្ជាក់អំពី គោលបំណងរបស់អង្គការ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និង ជួយដល់បងប្អូនគ្រួសារ កុមាររងគ្រោះដោយទឹកជំនន់ និង គ្រួសារងាយរងគ្រោះ នៅក្នុងស្រុកអង្គរជុំនេះ ។ ក្នុងនោះលោកក៏បានលើកផងដែរអំពីជីវប្រវត្តិដែលធ្លាប់ជួបការលំបាកល្វីញជួចត់នាពេលកន្លងមក ហើយពេលនេះជាការឆ្លើយតបសងគុណដល់បងប្អូនវិញក្នុងពេលដែលជួបការលំបាក ខ្វះខាតនូវស្បៀងអាហារក្នុងពេលទឹកជំនន់នេះ ។ ម៉្យាងទៀតក្នុងសកម្មភាពទាំងនេះ ក៏ជាសិល្បះប្រពៃណី វប្បធម៌ចែករំលែក ក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាក ដោយគ្រោះធម្មជាតិ។ ឯកឧត្តម វេង ហៀង ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ អំពីទុក្ខលំបាករបស់បងប្អូន សំខាន់ចំពោះកុមារៗនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និង ចំការដំណាំ កសិកម្ម ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងផងដែរ នូវចំណុចមួយចំនួនដែលមានការពាក់ពន្ធ័វិស័យសិប្បកម្មផលិតឥដ្ឋ និង ចំការដំណាំកសិកម្ម។ ម៉្យាងទៀតបងប្អូនដែលមានកូនក្មួយបានរៀនចប់ថ្នាក់ទី៩ តែពុំមានលទ្ធភាពក្នុងការសិក្សារៀនសូត្របន្ត សូមទៅធ្វើការទំនាក់ទំនងជាមួយមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប ដើមី្បធ្វើការដាក់ពាក្យចូលសិក្សានូវមុខជំនាញ បច្ចេកទេសផ្សេងៗ និង យកចំណេះដឹងទាំងនោះទៅប្រកបមុខរបរ ចិញ្ចឹមក្រុមគ្រួសារខ្លួន ក្នុងការកាត់បន្ថយភាពក្រីក្រ និង ការធ្វើចំណាកស្រុករបស់បងប្អូន ដែលជាធនធានមនុស្សពិត នៅក្នុងមូលដ្ឋាន ។ ឯកឧត្តមក៏បានលើកផងដែរ ពីគុណសន្តិភាព ដែលបានផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជាយើង បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ចាប់ពីទីប្រជុំជនរហូតដល់ជនបទលើគ្រប់វិស័យ ក្រោម ដំបូលសុខសន្តិភាព ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្រុកអង្គរជុំ ដែលជាភូមិសាស្ត្រ សមរភូមិប្រយុទ្ធ នាសម័យសង្រ្គាម ត្រូវបានប្រែក្លាយទៅជាតំបន់ជនបទប្រកបដោយការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ វិស័យ ទាំងអាណាចក្រ និង ពុទ្ធចក្រ ។អំណោយដែលបងប្អូនទទូលបាន មានអង្ករ ទឹកត្រី , ទឹកស៊ីអ៊ីវ , មី , អំបិល ,ប៊ីចេញ និង សារុង ,ក្រម៉ា រួមទាំង ថ្នាំពេទ្យផងដែរ ៕
គ្រួសារកុមាររងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ បានទទួលអំណោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការចក្ខុវិស័យកម្ពុជា
- 663
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រសួងធម្មការ និងសាសនា បានចុះផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ នៅខេត្តសៀមរាប
- 663
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 663
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 663
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 663
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 663
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 663
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 663
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 663
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 663
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 663
- ដោយ vannak