នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និង លទ្ធផលការងារស្តីពីការសិក្សារៀបចំ និង កំណត់និមិត្តសញ្ញា របស់រដ្ឋបាលស្រុកសូទ្រនិគម និង ស្រុកអង្គរធំ ក្រោមការដឹកនាំប្រជុំរបស់ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកទាំងពីរ និង មេឃុំចូលរួមផងដែរ។ក្នុងប្រជុំត្រួតពិនិត្យ លើការកំណត់និមិត្តសញ្ញារបស់រដ្ឋបាលស្រុក ឃុំនេះ អាជ្ញាធរស្រុក និង ឃុំ ក៏បានលើកផងដែរ អំពីអត្ថន័យខ្លឹមសារ និង សក្តានុពល នៅក្នុងនិមិត្តសញ្ញា ដែលបានបង្កប់ទៅដោយជីវប្រវត្តិ នាសម័យបុរាណកាលមក ក្នុងការបង្ហាញដល់បងប្អូនកូនចៅជំនាន់ក្រោយ ឲ្យបានដឹង បានស្គាល់អំពីពង្សាវដារបស់ស្រុក ឃុំនិមួយៗ ផងដែរ។ ក្នុងកិច្ចពិភាក្សានោះ អង្គប្រជុំបានធ្វើការកែសម្រួលទៅលើរូបភាព ក្បូរក្បាចរចនា ដែលរំលេចទៅនឹងរចនាបទ តាមប្រាង្គប្រាសាទ ព្រមទាំងធ្វើការរៀបចំដាក់បញ្ចូល ពីសក្តានុពលដែលតាមបណ្តាស្រុក ឃុំដែលមានតាំងពីបុរាណកាលតរៀងមក ។លោក នាក់ ណេរ៉ុន ក៏បានធ្វើការណែនាំមួយចំនួនដល់អាជ្ញាធរស្រុក និង មេឃុំ ត្រូវ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើមី្បធ្វើឲ្យនិមិត្តសញ្ញារបស់ស្រុក ឃុំ បង្កប់ទៅអត្ថន័យដ៏ស៊ីជម្រៅ សមស្របទៅនឹង ឈ្មោះរបស់ស្រុក និង ឃុំរបស់ខ្លួន។ លោកបានបន្តទៀតថា ការបង្កើតនិមិត្តសញ្ញានេះឡើង គឺមានការពាក់ព័ន្ធអំពី ជីវប្រវត្តិភូមិសាស្ត្រ វប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ សំខាន់យើងត្រូវធ្វើការសិក្សាពីចាស់ព្រឹទ្ធាចារ្យ ដែលពួកគាត់បានដឹងពីប្រវត្តិនៃការដាក់ឈ្មោះស្រុក ឃុំ នៅក្នុងមូលដ្ឋានខ្លួន ។ ម៉្យាងទៀតក៏យើងត្រូវធ្វើការចងក្រងទុកជាកម្រងឯកសារជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយៗបានសិក្សាស្វែងយល់ សំខាន់សិស្ស និសិ្សត បានចុះទៅធ្វើការស្រាវជ្រាវ ស្វែងយល់ ព្រមទាំងយើងធ្វើការកែច្នៃនៅទីតាំងភូមិសាស្ត្រនោះ ឲ្យក្លាយជាតំបន់អេកូទេសចរសហគម ក្នុងការបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនផងដែរ ។ លោក ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ការបង្កើតនូវនិមិត្តសញ្ញានេះ ក៏ជាការបង្កលក្ខណៈងាយស្រួលដល់មហាជន ប្រជាជន ភ្ញៀវជាតិ អន្តរជាតិ បានស្គាល់ កាន់តែច្បាស់ អំពីសក្តានុពល ប្រពៃណី ទំនៀមទំលាប់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិមួយៗផងដែរ។ ម្យ៉ាងទៀត ការតៀបចំនេះគឺអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង រដ្ឋបាល ឃុំ សង្កាត់ ក្នុងការសិក្សារៀបចំកំណត់និមិត្តសញ្ញា៕
កិច្ចប្រជុំស្តីពីវឌ្ឍនភាព និងលទ្ធផលការងារស្តីពីការសិក្សារៀបចំ និង កំណត់និមិត្តសញ្ញារបស់រដ្ឋបាលឃុំ និងស្រុក នៃស្រុកសូទ្រនិគម និងស្រុកអង្គរធំ
- 1.2ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 1.2ពាន់
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 1.2ពាន់
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 1.2ពាន់
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 1.2ពាន់
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 1.2ពាន់
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 1.2ពាន់
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 1.2ពាន់
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 1.2ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 1.2ពាន់
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 1.2ពាន់
- ដោយ vannak