រដ្ឋបាលខេត្តសៀមរាប សូមជម្រាបដំណឹងថាឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានទទួលមរណភាព នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:២០នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ។សព ឯកឧត្តម អ៉ឹង ហឿន តម្ដល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋានសព ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ខាងត្បូងផ្លូវបំបែកក្រវាត់ក្រុងចម្ងាយប្រមាណ ២៥០ ម៉ែត្រ ដូចមានភ្ជាប់នូវទីតាំងប្លង់គេហដ្ឋាននៃសព ។ សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០១២ ៥៩៨ ៦៧២, ០១២ ៨២៣ ៤៥១, ០១២ ៣២២ ០៧០, ០១២ ៤៤៦ ២១២ ។ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖