នៅរសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្ត បានប្រជុំពិនិត្យពិភាក្សា និងសម្របសម្រួលដោះស្រាយបង្វែរទីតាំងលក់ដូររបស់អាជីវករចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីក្រសួងព្រះបរមរាជវាំង បន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៉ិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានព្រះរាជដំណាក់សៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយការិយាល័យនគរបាលចរាចរណ៍ លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ លោកអភិបាលរងក្រុងសៀមរាប លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ មេភូមិមណ្ឌល២ លោក លោកស្រីអាជីវករលក់ដូរនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គផងដែរ។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមមក លោកស្រី យូ សុភា អភិបាលរងខេត្ត បានដាក់ចេញនូវវិធានមួយចំនួនដើម្បីសម្រូលដល់ក្រុមការងារសាងសង់ ការរក្សាសណ្តាប់ធ្នាប់ និងសម្រួលដល់បងប្អូនអាជីវកករ ដូចខាងក្រោម៖១-ធ្វើការបង្វែរទីតាំងលក់ដូរបច្ចុប្បន្នដែលនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៅលើខឿនថ្មើរជើងផ្នែកខាងលិចនៃទីតាំងចាស់ និងត្រូវបែរមុខមកទិសខាងកើត ដើម្បីលក់ដូរជាបណ្តោះអាសន្ន២-ក្រុមការងារខេត្តនឹងចុះកំណត់ទីតាំងជាក់ស្តែងជូនអាជីវករដែលត្រូវលក់ដូរជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីក្រសួងព្រះបរមរាជវាំង អាចបន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ស្របតាមផែនការគ្រោងទុក៣-ស្នងការដ្ឋាននគរបាលខេត្ត ត្រូវទទួលខុសត្រូវរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកគោរពបូជា និងជួយសម្រួលចរាចរនៅពេលគម្រោងបន្តសាងសង់របងខ្លោងទ្វារ និងក្រាលកម្រាលក្រានីតដំណាក់កាលទី២ចាប់ផ្តើម និងចំពោះរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗត្រូវយកទៅចតនៅចំណតមាត់ស្ទឹងជាប់ទីតាំងហាត់ប្រាណ។ ៤-ម្ចាស់តូបលក់ផ្កា តូបលក់បាយ និងអ្នកលក់សត្វបក្សី ត្រូវសម្អាតបរិស្ថានអនាម័យជុំវិញតូបរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ និងមិនត្រូវចាក់ទឹក ឬទុកដាក់កាកសំណល់ផ្សេងៗនៅលើផ្លូវសាធារណៈ ហើយក្នុងករណីមិនអនុវត្តតាមការណែនាំរបស់គណៈកម្មការនោះទេ នឹងផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ឬបញ្ឈប់ការលក់ដូរជាស្ថាពរតាមការពិនិត្យជាក់ស្តែង ព្រមទាំងត្រូវគោរពក្រមសីលធម៌សង្គម ជាពិសេសមិនត្រូវយកផ្កាភ្ញីផ្សេងៗដែលបានបូជាហើយយកមកលក់ជូនភ្ញៀវវិញនោះឡើយ និងត្រូវចូលរួមអនុវត្តន៍តាមវិធានការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។៥-មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវពិនិត្យ និងតាមដាន ចំពោះសកម្មភាពលក់ដូររបស់អាជីវករ និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ។
រដ្ឋបាលខេត្តដាក់ចេញវិធានការ៦ចំណុចដើម្បីរៀបចំសោភ័ណភាពនិងសណ្តាប់ធ្នាប់បរិវេណព្រះវិហារព្រះអង្គចេក-ព្រះអង្គចម
- 861
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 861
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 861
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 861
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 861
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 861
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 861
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 861
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 861
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 861
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 861
- ដោយ vannak