រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស កីឡាទោចក្រយាន ប្រចាំឆ្នាំ២០២១

នៅរសៀលថ្ងៃសុក្រ ៩ កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស កីឡាទោចក្រយាន ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ក្រសួងពាណិជ្ចកម្ម និងលោក លោកស្រី តំណាងមន្ទីរ-អង្គភាពក្នុងខេត្ត លោក លោកស្រី សិក្ខាកាម សរុបចំនួន ៦០ នាក់ ។

គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីអភិវឌ្ឍសមត្ថភាពធនធានមន្ត្រីបច្ចេកទេសសហព័ន្ធក្នុងការរៀបចំការប្រកួត និងអនុឡោមទៅតាមស្តង់ដាររបស់ សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ Union Cyclist International (UCI) និងជាពិសេសខណៈពេលដែរប្រទេសកម្ពុជាយើងត្រៀមខ្លួនធ្វេីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA GAME)លើកទី ៣២ ឆ្នាំ ២០២៣ នាពេលខាងមុខនេះ៕

អត្ថបទទាក់ទង