រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សូមអរគុណដល់កម្លាំងនគរបាល ដែលបានចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្ត និងដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

  • 922
  • ដោយ vannak

ម៉ោង២០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានចុះអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយគ្នានេះយើងសង្កេតឃើញ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចូលរួមអនុវត្តវិធាននេះបានល្អប្រសើរ ដែលបង្ហាញពីស្មារតីរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ស្របតាមទិសស្លោក សៀមរាបផ្ទះខ្ញុំ។

សូមអរគុណដល់កងកម្លាំងនគរបាលដែលបានបំពេញក្នុងការល្បាត និងតាមគោលដៅដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចចាប់ពីម៉ោង ២០ ដល់ម៉ោង៥។

រដ្ឋបាលខេត្ត សូមបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការការពារ #៣ការពារ_ត្រូវពាក់ម៉ាស់_ត្រូវលាងដៃ_ត្រូវរក្សាគម្លាតបុគ្គល និង #៣កុំ_កុំនៅបន្ទប់បិទជិត_កុំនៅកន្លែងកុះករ_កុំប៉ះពាល់គ្នា ។

អត្ថបទទាក់ទង