
ក្រុមការងារ បានធ្វើការនាំដល់ប្រជាពលរដ្ឋដែលចេញចូលផ្សារ និង តាមទីប្រជុំជន គឺត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ប្រសិនបងប្អូនមិនចូលរួមពាក់ម៉ាស់នោះទេ ករណីមានការឆ្លងជំងឺកូវី-១៩នោះ នឹងត្រូវបិទផ្សារនេះតែម្តងទៀត។ ក្រុមការងារសង្កេតឃើញថា ប្រជាពលរដ្ឋបានចូលរួមពាក់ម៉ាស៩៨ភាគរយ អ្នកខ្លះការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀតនៅមិនទាន់បានត្រឹមត្រូវនៅឡើយ ក្នុងនោះលោកបញ្ជាក់ថា គណៈកម្មការនៅមិនទាន់អនុវត្តវិធានការ ក្នុងការផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំបងប្អូនជាបន្តបន្ទាប់ទៀត។
លោក អភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ។