
ឆ្លៀតក្នុងឱកាសដ៏មហាឧត្តុង្គឧត្តម ប្រពៃថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូម ព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះអង្គដែល ជានិច្ចកាលតែងតែលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំ សិក្សាធិការ សុខុមាលភាព និងជាពិសេស ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់នៅជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ តួនាទីស្ត្រីក្នុងសង្គមកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ជាពិសេស ខេត្តសៀមរាប។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ សូមធ្វើអភិវន្ទកិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីទេវតាថែរក្សាប្រាង្គប្រាសាទនានាក្នុងទឹកដី សៀមរាប-អង្គរ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតឆ័ត្រ ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនៈកោដ្ឋ សូមមេត្តាប្រោះព្រំ ទ្រទ្រង់ គាំពា ថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល សូមទ្រង់សមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
មតិ 3
ចែករំលែក 68
ចូលចិត្ត
មតិ
ចែករំលែក