
សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ពីស្ដុបសុខាដល់វង្វង់មូលជ័វរ្ម័នទី៧ មានប្រវែង ៥៨០០ម៉ែត្រ ទទឹងតួផ្លូវ ២១ម៉ែត្រ ជាគម្រោងអនុវត្ដន៍ដោយក្រសួង និងពីរង្វង់មូលជ័យវរ្ម័នទី៧ ដល់ព្រលានយន្ដហោះ មានប្រវែងប្រមាន ១៨០០ម៉ែត្រ ដែលអនុវត្តគម្រោងដោយអាកាសចរណ៍សុីវិល ហើយការដ្ឋានផ្លូវមួយខ្សែនេះនឹងបញ្ចប់នៅខែវិឆ្ឆិកា ២០២១ ឆាប់ៗខាងមុខ បើមិនមានការរាំងស្ទះក្នុងករណីណាមួយ។ ម្យ៉ាងទៀតផ្លូវមួយខ្សែ គឺជាផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានអញ្ជើញមកទស្សនាខេត្តសៀមរាប ហើយផ្លូវនេះក៏ជួយរំដោះការកកស្ទះក្នុងពេលពិធីបុណ្យផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនផងដែរ នូវបញ្ហារំខាន និងការកកស្ទះចរាចរណ៍ដែលជួបក្នុងអំឡុងពេលសាងសង់ផ្លូវនេះ៕