
លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាកា អ្នកវិជ្ជមានកូវីដ-១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និង ជាអ្នកដេរស្បែងជើងនៅខាងមុខផ្សារនេះផងដែរ ហើយលោក បានបញ្ជាក់ទៀតថា ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ។ ដោយឡែកចំពោះករណីអ្នកមានវិជ្ជជម្ងឺកូវីដ-១៩នេះ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះពួកគាត់ជាអ្នកសំអាតអនាម័យផង ដើរទារផាស៊ីផង ហើយអាជ្ញាធរខេត្តបានកំពុងតាមដានគ្រប់ទីតាំងដែលគាត់មានការពាក់ព័ន្ធ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារលើធំថ្មី ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការការគ្នាដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ នៃព្រឹត្តការណ៍ ២០ កុម្ភៈ នេះដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសចូលរួមអនុវត្ត ៣ការពារ និង ៣កុំឱ្យបានខ្ជាប់ខ្ជួន៕