
ឯកឧត្តម ទៀ សីហា និងឯកឧត្តម អ៊ាន ឃុន បានសម្តែងនូវក្តីសោកស្តាយអសឡោះអាឡៃយ៉ាងក្រៃលែង ដោយការបាត់បង់មន្ត្រី ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិស្ទើរពេញមួយជីវិតនាពេលកន្លងមក។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ក៏បានប្រគល់នូវលិខិតចូលរួមរំលែកទុក្ខ ក្នុងនាមរដ្ឋបាលខេត្ត និងបច្ច័យចំនួន ២លាន រៀល ដើមី្បចូលរួមក្នុងពិធីបុណ្យសព សម្រាប់គ្រួសារយកទៅប្រើប្រាស់ក្នុងពិធីបុណ្យនេះផងដែរ៕