
ក្នុងកិច្ចប្រជុំនោះដែរ លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យាននុរក្ស និងលទ្ធផលការងារដែលសម្រេចបានកន្លងមកក្នុងឆ្នាំ២០២១នេះ របស់មន្ទីរបរិស្ថានខេត្ត។
ជាមួយគ្នានដះ ឯកឧត្តម សៅ សុភាព បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់មន្ទីរបរិស្ថានខេត្ត ព្រមទាំងមានប្រសាសន៍ថ្លែងកោតសរសើរមន្រ្តីមន្ទីរបរិស្ថាននៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំអនុវត្តកាងារបានយ៉ាងល្អប្រសើរ បើទោះបីជាមានតំបន់មួយចំនួនត្រូវបានបិទដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ក៏ដោយ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ ដូចខាងក្រោម៖
១.បង្ហាញលទ្ធផលនៃការអនុវត្តការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការគាំពារបរិស្ថាន អភិរក្សថែរក្សាបរិស្ថាននៅថ្នាក់ក្រោមជាតិក្នុងរយៈពេល ១២ខែឆ្នាំ២០២១
២. ចែករំលែកបទពិសោធន៍នៃការអនុវត្តការងារ ព្រមទាំងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមមួយចំនួនលេីការងារបរិស្ថាន កិច្ចការការពារ និងអភិរក្ស ក្នុងតំបន់ការពារ អភិរក្ស និងដែនជំរកត្រីព្រៃលិចទឹក បឹងទន្លេសាប
៣. ជជែកពិភាក្សា និងស្វែងរកដំណោះស្រាយរកដំណោះស្រាយល្អៗ សម្រាប់អនុវត្តនៅឆ្នាំបន្ទាប់
៤.លើកទិសដៅសកម្មភាពការងារសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់តម្រង់ទិសយកទៅអនុវត្តក្នុងឆ្នាំ២០២២៕
+18
ចែករំលែក 13
ចូលចិត្ត
មតិ
ចែករំលែក