
ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ផ្ទាំងផែនទីទិន្នន័យនៃផ្ទៃដីក្នុងតំបន់២ និងតំបន់៣ បានដាក់តាំងបង្ហាញឱ្យសាធារណជនបានដឹងបានយល់ក្នុងការកំណត់ព្រំប្រទល់ និងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងទីនេះស្រាប់ ក្នុងគោលបំណងចួលរួមទប់ស្កាត់ការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និង បាត់បង់ព្រៃលិចទឹកជាបណ្តើរៗ ដោយរងការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យមួយចំនួន គឺយើងចាំបាច់ត្រូវតែមានវិធានការណ៍ ដែលសម្តេចបានដាក់បទបញ្ជារឱ្យអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាបទាំងអស់ គឺទទួលខុសត្រូវទៅលើបញ្ហានេះ ដើម្បីពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹកដែលឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រក។
ឯកឧត្តម បានបន្តទៀតថា ព្រៃលិចទឹកនេះមានសារៈសំខាន់សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប តែបើសិន ព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះជាពិសេសទិន្នផលត្រី និងមានការថយចុះ ជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបទៀតផង។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រីដែលបានផ្តល់ឱកាសឱ្យអាជ្ញាធរខេត្តបញ្ចប់នៃការកាប់ទន្ទ្រានព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ពីព្រោះព្រៃលិចទឹកមិនត្រឹមតែជាសក្តានុពលត្រីប៉ុណ្ណោះទេនៅក្នុងខេត្តសៀមរាបនេះ ក្រៅពីដំណើរទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទនានា និង រមណីយដ្ឋានធម្មជាតិក្នុងខេត្ត ភ្ញៀវក៏អាចមកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាបនូវព្រៃលិចទឹក និងសត្វស្លាបទៀតផងដែរ៕
+14
មតិ 1
ចែករំលែក 19
ចូលចិត្ត
មតិ
ចែករំលែក