
ក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះពិនិត្យចំនួន ០៤ទីតាំង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប
ក្នុងគោលបំណងដូចខាងក្រោម៖
១-ត្រួតពិនិត្យទីតាំងការដ្ឋានរបស់ក្រុមហ៊ុននានាដែលបានស្នើសុំអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ ពីរដ្ឋបាលខេត្ត និងអាជ្ញាបណ្ណចល័តពីរដ្ឋបាលក្រុងសៀមរាប លើលក្ខណៈបច្ចេកទេស និងអនុវត្តតាមវិធានការច្បាប់ចំពោះក្រុមហ៊ុនណាដែលអនុវត្តផ្ទុយពីលក្ខខណ្ឌបច្ចេកទេសដែលមានចែងក្នុងអាជ្ញាបណ្ណ ខុសពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
២-អប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗដល់អាជីវករ ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងការដឹកជញ្ជូនត្រូវមានការគ្របឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ និងណែនាំឱ្យក្រុមហ៊ុនដាំដើមឈើ និងធ្វើរបងព័ទ្ធជុំវិញរណ្តៅរបស់ខ្លួន ដើម្បីការពារសត្វពាហនៈ និងមនុស្ស ដែលអាចមានគ្រោះថ្នាក់ជាយថាហេតុ។
៣-ត្រួតពិនិត្យការធ្វើការអាជីវកម្មសិប្បកម្មធនធានរ៉ែដែលពុំមានអាជ្ញាបណ្ណដោយធ្វើការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់៕