
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងសំណេះសំណាលនេះដែរ លោកអភិបាលរងខេត្ត បានលើកឡើងអំពីស្ថានភាពទូទៅ នៃទិន្នផលក្នុងខេត្តសៀមរាប មានក្រុង-ស្រុកចំណុះចំនួន ១២ក្រុង-ស្រុក ជាខេត្តនៅជាប់បឹងទន្លេសាប ដែលមានប្រជាពលរដ្ឋ ១ ០០៦ ៥១២នាក់ តម្រូវការត្រីហូបចុកប្រចាំថ្ងៃ ក្នុងនោះត្រីចាប់ពីធម្មជាតិ តាមវាលស្រែ និងផលវារីវប្បកម្ម។ ដោយឡែក ស្រុកដែលមានសក្តានុពលជាងគេសម្រាប់ធ្វើវារីវប្បកម្មមានចំនួន ៦ក្រុង-ស្រុកនៅជាប់បឹងទន្លេសាបរួមមាន៖ ស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ក្រុងសៀមរាប ពួក និងស្រុកក្រឡាញ់ និង ៦ស្រុកផ្សេងទៀតនៅប៉ែកខាងលើផ្លូវជាតិលេខ៦ គឺជាស្រុកដែលពុំមានដែននេសាទ និងពុំសូវមានប្រភពទឹកគ្រប់គ្រាន់គឺ ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ។ ក្នុងនោះដែរ លោក អភិបាលរងខេត្ត មានសេចក្តីរីករាយ សប្បាយចិត្ត និងគាំទ្រលើកទឹកចិត្ត ដល់លោក លោកស្រី ដែលជាសមាគមន៍វារីប្បករនៅកម្ពុជាសូមបន្តពង្រឹង និងពង្រីកគុណភាពត្រីឱ្យបានល្អ និងតាមស្តង់ដាខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅស្រុក ព្រោះវាជាចំណែកមួយដែលជួយដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាយើងផងដែរ៕
+10
ចែករំលែក 6
ចូលចិត្ត
មតិ
ចែករំលែក