
រដ្ឋបាលខេត្តសៀមរាប នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្មួយៗកុមារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ទៅដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូចជាដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២ នៅពេលព្រឹកពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣:០០នាទី ដល់ម៉ោង១៦:០០នាទី ទៅតាមវត្តអារាម និងមណ្ឌលសុខភាព ដូចមានតារាងជូនភ្ជាប់ដូចខាងលើ៕