
បន្ទាប់ពីសេចក្តីរាយការណ៍របស់ លោក លីវ សាន ប្រធានមន្ទីរព័ត៌មានខេត្តស្ដីទី ស្តីពីសកម្មភាព និងលទ្ធផលនៃវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន “ការសសេរព័ត៌មានបឋម” ដល់មន្ត្រីរដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកព័ត៌មានតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្តសៀមរាបរួចមក លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានផ្ដាំផ្ញេីដល់សិក្ខាកាមជាមន្ត្រីរាជការដែលទេីបតែបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះដូចតទៅ ៖
-ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះ ទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
-គ្រប់សា្ថប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរព័ត៌មានខេត្ត បញ្ជូន
របាយការណ៍លទ្ធផលសកម្មភាពការងាររបស់ខ្លួន ដែលសម្រេចបាន និងកំពុងបន្តអនុវត្ត
មកមន្ទីរ ដើម្បីផ្សព្វផ្សាយជូនដល់រាជរដ្ឋាភិបាល សាធារណជន និងប្រជាពលរដ្ឋនៅតាមមូល
ដ្ឋានឱ្យបានទូលំទូលាយ។
-គ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក តាមរយៈការធ្វើបដិវត្តន៍ឧស្សាហកម្ម ៤.០ ត្រូវតែមានមធ្យោបាយរបស់ខ្លួន ដើម្បីបញ្ចេញព័ត៌មាន ( Website , Facebook Page ) ដល់សាធារណជន និងអ្នកសារព័ត៌មាន ។
-គ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ត្រូវមានអ្នកគ្រប់គ្រង(Website , Facebook Page ) ឱ្យបានច្បាស់លាស់ ដើម្បីតាមដាន ត្រួតពិនិត្យ និងឆ្លើយតប សំណួរ-សុំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ និងសាធារណជនទូរទៅ
-ត្រូវបន្តធ្វើជាស្ពានចម្លងសារ ពីស្ថាប័នរាជរដ្ឋាភិបាល នូវកម្មវិធីនយោបាយ សមទ្ធិផលសម្រេចបាន និងការអភិវឌ្ឍនានា របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ហើយទទួលយកព័ត៌មាន ក្ដីកង្វល់ បញ្ហាប្រឈម និងសុំណូមពរនានា ពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីធ្វើការដោះស្រាយ ។
-គ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក គួរមានអ្នកផ្ដល់ព័ត៌មាន ឬអ្នកនាំពាក្យច្បាស់លាស់ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា នូវរាល់ព័ត៌មានទាំងឡាយណា ដែលមាននៅក្នុងស្ថាប័នរបស់ខ្លួន ដោយមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន។
-មន្ទីរព័ត៌មាន ត្រូវខិតខំបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតក្នុងវិស័យព័ត៌មាន និងត្រូវខិតខំផលិតព័ត៌មានឱ្យបានលឿនរហ័ស និងអាចជឿទុកចិត្តបាន៕