
ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាការចាប់ផ្តើមសិក្សាលើគម្រោងសាកល្បងទីក្រុងវៃឆ្លាត ( Smart City in Siem Reap ) ដែលជាគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយទីក្រុងនានា នៅតំបន់ និងសាកលលោក។ លើសពីនេះទៀត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសម្រេចអនុវត្តគម្រោង”ការអនុវត្តន៍វិធីសាស្ត្រ ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះមានគោលបំណងចំនួន ៣ចម្បងៗ ៖
១-វិធីសាស្ត្រទីក្រុងឆ្លាតវៃត្រូវបានបង្កើតឡើង និងសហប្រតិបត្តិការរវាងអង្គភាពដែលពាក់ព័ន្ធត្រូវបានបង្កើតឡើង(SmartCfy Approach is formulated and cooperation anorg mokvint orgorization is estabined)
២-ដំណើរការនៃការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ គឺត្រូវបានបង្កើតឡើង តាមរយៈការអនុវត្តសាកល្បងនៃវិធានការដើម្បីដោះស្រាយបញ្ហាទីក្រុង(Irpkrvirtation process of Smart City Approxch is establatyod through tral measure to so urban satus)
៣-បង្កើតប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងវាយ តម្លៃ និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ(Establetirrert d monitoring and oraluation System d Smart Cty Approach)។
ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីឱ្យការអនុវត្តគម្រោងសាកល្បងនៃវិធានការដើម្បីដោះស្រាយបញ្ហាទីក្រុងរបស់គម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃតាមរយៈការអភិវឌ្ឍនូវការប្រើប្រាស់បច្ចេកវិទ្យាឆ្លាត ស្របតាមគោលដៅរបស់គម្រោង និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព លោក Kal KURIMOTO សមាជិកក្រុមទីប្រឹក្សា JICA និងជាអ្នកជំនាញផ្នែករៀបចំផែនការតម្រោងសាកល្បង និងការអនុវត្ត ក៏បាមធ្វើបទបង្ហាញអំពីគម្រោងសាកល្បង នៃគម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ដែលបានគ្រោង និងផ្ដួចផ្ដើមឡើងដោយក្រុមការងារជំនាញ JICA។ ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋបាលសាលាខេត្ត ក៏បានដល់សមាជិក សមាជិការ នៃអង្គប្រជុំទាំងមូល ធ្វើការផ្ដល់ជាគំនិត យោបល់ និងទិន្នន័យថ្មីៗ ជូនដល់ក្រុមការងារជំនាញ JICA ដើម្បីជាធាតុចូលបន្ថែមទៀត ក្នុងការរៀបចំអនុវត្តគម្រោងសាកល្បងនៃគម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប របស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់៕