
កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក)ខេត្ត អាណត្តិទី៣នេះ គឺពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៤។ ជាមួយនឹងរបៀបវារៈខាងលើ អង្គប្រជុំបានផ្តោតលើការអនុវត្តផែនការកិច្ចការពារកុមារខេត្តរួមមាន ការផ្តល់សេវាកិច្ចការពារកុមារការគ្រប់គ្រងករណី ការធ្វើសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់មន្ត្រីក្រុង ស្រុក ការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាបីប្រភេទ(ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ)និងស្ថានភាពកុមារផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នាពេលកន្លងមក។ ម្យ៉ាងទៀត ក៏បានពិនិត្យមើលកុមារងាយរងគ្រោះដោយអំពើហិង្សានានា កុមារដែលរងប៉ះពាល់ដោយជំងឺកូវីដ-១៩ កុមារប៉ះពាល់ដោយចំណាកស្រុក និងកុមារដែលបានសមាហរណកម្មទៅរស់នៅក្នុងគ្រួសារតាមឃុំ សង្កាត់ ក្រុង ស្រុកនីមួយៗដែលកំពុងត្រូវការការពារគាំទ្រសេវាកិច្ចការពារកុមារ សេវាសង្គមពីរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូរនានា។
លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្តបានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសសមាជិក សមាជិក គ.ក.ស.ក ខេត្តត្រូវដោះស្រាយរាល់បញ្ហាស្ត្រីនិងកុមារដែលបានដាក់ចេញក្នុងអង្គប្រជុំ និងផែនការ។ ជាមួយគ្នានេះលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូដែលតែងតែគាំទ្រសកម្មភាព ព្រមទាំងជួយដោះស្រាយបញ្ហានានាដែលកើតលើស្ត្រី កុមារនិងជនងាយរងគ្រោះផងដែរ៕