
លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CP ដែលជានិច្ចកាលតែងតែជួយគាំទ្រដល់បងប្អូនប្រជាកសិករប្រកបរបរចិញ្ចឹមសត្វ ជាពិសេសក្រុមហ៊ុន ក៏បានចូលរួមចំណែកក្នុងការមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត ដែលបានផ្តល់ជាសម្ភារៈ និងចំណីអាហារផ្សេងៗ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួបវិបត្តិកូវីដ-១៩ និងគ្រោះធម្មជាតិផ្សេងៗក្នុងភូមិសាស្រ្តខេត្តសៀមរាបនាពេលកន្លងមក៕