
គួរបញ្ជាក់ផងដែរថា ក្រោយការបន្ថែមនេះ ការដឹកជញ្ជូនដោយឥតគិតថ្លៃពីភ្នំពេញ-ខេត្តសៀមរាប និងខេត្តសៀមរាប-រាជធានីភ្នំពេញ កែសម្រួលដូចខាងក្រោម ៖
១-ចេញពីភ្នំពេញ មក សៀមរាប
-ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៥៖៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត)
ទីតាំង៖ រង្វង់មូល ទេពមច្ឆា ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។
២-ចេញពី សៀមរាប ទៅភ្នំពេញ
-ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ៖ ម៉ោង១៖០០នាទីរសៀល(ចេញបន្តបន្ទាប់រហូតអស់រថយន្ត)
-ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ៖ ម៉ោង ៥៖00-៧៖០០នាទីព្រឹក
-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៦៖០០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត)
ទីតាំង៖ ចំណត គ្រឹះស្ថានអង្គរ ជិតរង្វង់មូល ៦០ ម៉ែត្រ ខេត្តសៀមរាប។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន។
+2
14 Comments
119 Shares
Like
Comment
Share