កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា និងលោកស្រី យូ សុភា អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបាននាំប្អូនកុមាររស់នៅសំណង់មិនរៀបរយដែលខេត្តបានបង្វឹកហាត់ភាសាក្រៅប្រព័ន្ធចំនួន ៣២០នាក់ទៅពិសាអាហារបាយសាមគ្គី។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ លោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ និងសហការី។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា កិច្ចការងារសេវាសង្គម គឺតែងតែមានការគាំទ្រ រាល់សំណើ និងការលើកឡើងនូវមតិយោបល់របស់ក្រុមការងារសេវាសង្គម ដើម្បីយកទៅអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ព្រមទាំងជំរុញ និងគាំទ្រ ទាំងស្មារតី និងថវិកាផងដែរ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានបន្តថា បទពិសោធន៍ក្នុងការអនុវត្តការងារសេវាសង្គមទាំងនេះ គឺបានឆ្លុះបញ្ចាំងនូវសកម្មភាពការងារដែលធ្វើឱ្យការអនុវត្តការងារសេវាសង្គមទទួលបានការកោតសរសើរនិងជាស្នាដៃឆ្នើមក្នុងការទទួលជ័យលាភីរង្វាន់ជើងឯកសេវាសង្គមលេខ ១ ដំបូងគេក្នុងប្រទេសកម្ពុជាពីក្រសួងមហាផ្ទៃផងដែរ។ ទន្ទឹមនឹងនេះ សូមមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវខិតខំបន្តទៀត ដើម្បីឆ្នាំក្រោយៗទៀតរដ្ឋបាលខេត្តសៀមរាបយើងទទួលបានជ័យលាភីបន្តទៀត។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណមន្ទីរអង្គភាពពាក់ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដែលបានយកចិត្តទុកដាក់លើការងារសេវាសង្គមនេះ ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានតម្រូវការការគាំពារ។នាឱកាសពិសារអាហារសាមគ្គីនេះដែរ រដ្ឋបាលខេត្តបានឧបត្ថមដល់កុមារទាំង ៣២០នាក់ ក្នុងម្នាក់ៗពីរមុឺនរៀល៕
ការអនុវត្តការងារសង្គមគឺជាអាទិភាពមួយដ៏សំខាន់សម្រាប់រដ្ឋបាលខេត្តសៀមរាប
- 178
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 178
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 178
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 178
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 178
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 178
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 178
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 178
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 178
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 178
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 178
- ដោយ vannak