ផ្ទះមនុស្សធម៌ទី៨៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារដល់គ្រួសារក្រីក្រខ្លាំង និងជាកូនកំព្រា ហើយប្តីធ្វើកម្មករស៊ីឈ្នួល និងលើកដាក់អីវ៉ាន់ឡើងឡាន(លីសែង)ដែល មានកូនចំនួន២នាក់ ព្រមទាំងមានប្អូនចំនួន ៣នាក់ រស់នៅក្នុងបន្ទុកស្ថិតនៅក្នុងភូមិភ្នំទ្រង់បាទ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាបដែលពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ ផ្ទះមនុស្សធម៌នេះមាន ទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន ២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥០ម៉ែត្រ ដោយសង់លើផ្ទៃដីផ្ទាល់ខ្លួនមានទំហំ ១១ X ២០ម៉ែត្រ ដែលជាអំណោយរបស់លោកជំទាវ គៀន ស្រីនាងទ្រីភាព បានបរិច្ចាគថវិកាធ្វើផ្ទះនេះផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។ មានប្រសាសន៍សំណេះសំណាលជាមួយនាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលពាក្យស្លោកបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”ឡើយ។ លោកជំទាវបានមានប្រសាសន៍ថាផ្ទះមនុស្សធម៌ដែលបានប្រគល់ជូនចាប់ពីពេលនេះទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ំពូមីង សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយត្រូវចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ។ ក្នុងនោះដែរអំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖ មុង១ ភួយ៣ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ខ្នើយ២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀលព្រមទាំងសូឡា និងអំពូល១ឈុត ជាមួយគ្នានេះដែរលោកជំទាវ គៀន ស្រីនាង ក៏បានឧបត្ថម្ភនូវថវិកា ៥០០ដុល្លារបន្ថែមផងដែរ។ ក្នុងឱកាសនោះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះមានចំនួន ៤០នាក់ ដោយ ម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៤ម៉ឺនរៀល ព្រមទាំងមានថវិការបស់លោកជំទាវ គៀន ស្រីនាង ក៏បានឧត្ថម្ភបន្ថែមចំនួន ៥ម៉ឺនរៀលទៀតសម្រាប់លោកយាយ លោកតាមា្នក់ៗផងដែរ៕
ផ្ទះមនុស្សធម៌ទី៨៣រ បស់កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រខ្លាំង និងជាកូនកំព្រា មានប្អូន ៣នាក់ ក្នុងស្រុកក្រឡាញ់
- 228
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមស្ដាប់ពីអារម្មណ៍ ប្រតិបត្តិករទេសចរណ៍ និងប្រជាជនខេត្តសៀមរាប! នៅពេលដឹងអំពីដំណឹង មហារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថ្មី២០២៥ ត្រូវនឹង ឆ្នាំម្សាញ់ ព.ស. ២៥៦៩ ខាងមុខនេះ!
- 228
- ដោយ vannak
-
ជួបពិភាក្សាការងារ និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការNGO Hiroshima នៃប្រទេសជប៉ុន
- 228
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជកម្ពុជាប្រចាំប្រទេសអូស្រ្តាលី
- 228
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងBangalore នៃសាធារណរដ្ឋឥណ្ឌា
- 228
- ដោយ vannak
-
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
- 228
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប
- 228
- ដោយ vannak
-
អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ខួបលេីកទី២៧ ឆ្នាំ២០២៥
- 228
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជកម្ពុជាប្រចាំប្រទេសអូស្រ្តាលី
- 228
- ដោយ vannak
-
អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ខួបលេីកទី២៧ ឆ្នាំ២០២៥
- 228
- ដោយ vannak
-
អាជ្ញាធរខេត្តសៀមរាប ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ ជាការរៀបចំផ្ទះដើម្បីទទួលអ្នកទេសចរ និងជាការបង្កើតឱកាសការងារដល់យុវជន
- 228
- ដោយ vannak