សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំប្រារព្ធធ្វើនូវទិវាសហគ្រិនស្ត្រី ស្ដីពីប្រធានបទ៖ « សហគ្រិនសម័យទំនើប »រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរមីរ៉ាខលដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់វាគ្មិនទាំង ៥រូប គឺ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប អ្មកឧកញ៉ា ហ៊ុយ ភៀវ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងឧត្តរមានជ័យ លោកជំទាវ ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងអ្នកនាង ហ៊ាង អូមួយ អគ្គនាយិកា ក្រុមហ៊ុនបច្ចេកវិទ្យា ខេមសូលូសិន និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជប៉ុនថាក់គ្លូបល ព្រមទាំងសមាជិកជាច្រើននាក់ផងដែរ។ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាបធ្វេីការគាំទ្រដើម្បីធ្វើការចែករំលែកនូវចំណេះដឹងជាច្រើនដែលទាក់ទងទៅនឹងវិស័យសហគ្រិនក្នុងបរិបទសម័យទំនើបដែលកំពុងលេចធ្លោនូវពាសពេញផ្ទៃប្រទេស។ នេះគឺជាកម្មវិធីលើកដំបូងនៅក្នុងសមាគមរបស់សហគ្រិនស្ត្រីវ័យក្មេង ដែលបានអនុញាតឱ្យលោកចូលរួមក្នុងការផ្តល់ជាមតិនិងបទពិសោធន៍នៃគន្គឹះខ្លះៗទៅដល់សមាជិក សមាជិកា និងមិនមែនជាសមាជិក សមាជិកា ដែលបានចូលរួមក្នុងការប្រកួតបង្ហាញនូវសមត្ថភាពនិងស្នាដៃអស្ចារ្យរបស់ខ្លួន ដើម្បីដណ្ដើមយកពានរង្វាន់នៅក្នុងកម្មវិធីនេះ ជាការលើកកម្ពស់ដល់សហគ្រិនស្ត្រី ពង្រឹងសមត្ថភាពសហគ្រិនដោយការចែករំលែកពីគ្នាទៅវិញទៅមក តភ្ជាប់បណ្ដាញទំនាក់ទំនង និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយស្ថាប័នរដ្ឋក្នុងតំបន់ផងដែរ។ លោក បានបន្តទៀតថា ចំពោះតម្រូវការរបស់អតិថិជនវាទាមទាឲ្យធ្វើឲ្យបានល្អបំផុតនិងអ្វីប្លែកៗដែលអ្នកដទៃមិនអាចធ្វើបាននោះ ទី១ គឺយើងត្រួវឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឲ្យបានជាចាំបាច់។ ទី២ យើងធ្វើអ្វីដែលគេមិនទានមាន។ ទ៣ យើងត្រូវធ្វើអ្វីឲ្យប្កែកៗ ដើម្បីឲ្យគេពិបាកក្នុងការគុបពីចម្លង ។ ទាំងអស់នេះ បើយើងធ្វើវាបានវាជាគន្គឹះមួយសម្រាប់សហគ្រិនយើងឆ្ពោះទៅរកគោលដៅជោគជ័យដែលយើងមិននឹកស្មានដល់។ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានបង្ហាញថា យើងត្រូវរួមគ្នាកសាងសមត្ថភាពដើម្បីពង្រឹងសហគ្រាសសហគ្រិនខ្នាតតូចនឹងមធ្យមរបស់យើងនៅកម្ពុជាអោយកាន់តែកាន់មានទំនុកចិត្តនឹងប្រកបដោយកាលានុវត្តនភាព។ ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងនេះ ដែលជាយន្តការមួយសម្រាប់ក្នុងការលើកទឹកចិត្តសហគ្រិនស្តីវ័យក្មេង ដើម្បីបង្ហាញពីភាពក្លាហ៊ាន បង្កើតការទំនាក់ទំនងល្អ រៀនពីបទពិសោធដ៏ល្អកម្រមានកន្លងមក ជាយន្តការមួយយ៉ាងធំធេងសម្រាប់ជំរុញសេដ្ធកិច្ចជាតិរបស់កម្ពុជាយើង គឺយើងមានបេះដូងក្នុងការផ្ទេរបទពិសោធន៍ទៅអ្នកចូលប្រកួតដើម្បីអោយពួកគាត់នាំយកបទពិសោធន៏ល្អៗទាំងនេះត្រឡប់ទៅដឹកនាំស្ថាប័នគាត់អោយបានរីកចំរើនថែមទៀតផង។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការប្រកួត គឺដើម្បីយើងទាំងអស់គ្នា មិនមែនយើគិតថា ខ្លូនយើងហ្នឹងមិនអាចរីកចំរើនលឿន ដោយប្រើគំនិតម្នាក់ឯងបានទេ ហើយពេលមានបញ្ហាធំម្តងៗ យើងតែងតែរត់រកអ្នកមានបញ្ញាធំជាងយើង ឲ្យមកជួយដោះស្រាយបញ្ហានោះ ចឹងហើយបានយើងគិតថា មានតែចំនេះដឹងទេ ដែលធ្វើអោយបញ្ញារបស់យើងធំជាងមុន៕
ទិវាសហគ្រិនស្ត្រីក្រោមប្រធានបទ« សហគ្រិនសម័យទំនើប» បានប្រារព្ធនៅខេត្តសៀមរាប
- 284
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 284
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 284
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 284
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 284
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 284
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 284
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 284
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 284
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 284
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 284
- ដោយ vannak