អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សមាជិកសមាជិការក្រុមការងារ ក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និង លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យ អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាមវត្តទេពពោធិវង្សស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត ដែលប្រារព្ធឡើងរយ:ពេលពីរថ្ងៃគឺថ្ងៃទី២១ដល់ថ្ងៃទី២២ខែតុលា ឆ្នាំ២០២២ក្នុងបរិវេនវត្តទេពពោធិវង្ស។ កម្មវិធីបានប្រព្រឹត្តិទៅតាមលំអានប្រពៃណីព្រះពុទ្ឋសាសនា និងបាន ធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃសរុបចំនួន ៧១,៩៤៣ដុល្លារអាមេរិក(គិតជារួមទាំងប្រាក់រៀលនិងប្រាក់បាតថៃ)ក្នុងនេះដែរថវិកាចំនួន២សែន៥ម៉ឺនបាតបានមកពីការអង្គកឋិនពីមួយរបស់ពុទ្ឋបរិស័ទថៃដង្កហែរចូលវត្តជាមួយគ្នា ។ព្រះគ្រូប្រាសាទចន្ទរង្សី សាសនធរោ បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាបនិងជា ចៅអធិការវត្តទេពពោធិវង្ស មានសង្ឃដីកាថា៖បច្ច័យអមត្រៃដែលទទួលបានពីអង្គកឋិនទាននេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃនិងផ្គត់ផ្គង់លើតម្រូវការចាំបាច់ក្នុងវត្ត ថវិកាមួយចំនួនធំត្រូវយកទៅចាក់ដីលុបទីទំនាបៗក្នុងវត្តនិងបន្តសងសាងសង់នូវ អគារសាលាអនុគណមានបណ្តោយ១២មនិងទទឹង៣១ម កំពស់២ជាន់សង់ពីឥដ្ឋ ដែក និងស៊ីម៉ង់ត៍ដែលបានកសាងកាលពីឆ្នាំ២០១៩ មកដល់ពេលនេះសម្រេចបានប្រមាណជា៨០%ហើយ។បើតាមគណៈកម្មការអាចារ្យប្រកាសថា៖បុណ្យកឋិនទាន ជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺ៖ប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រងនិងអ្នកអនុមោទនាផង៕
អង្គកឋិនទានមួយ ដែលផ្តួចផ្តើមឡើងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រមូលបច្ច័យបានជាង៧ម៉ឺនដុល្លារត្រូវបានដង្ហែចូលវត្តទេពពោធិវង្សហៅវត្តថ្មី ខេត្តសៀមរាប
- 344
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ និងវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
- 344
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ២
- 344
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និង វត្តកេសសរារាម
- 344
- ដោយ vannak
-
ដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្រ្តក្រុង-ស្រុក ខេត្តសៀមរាប
- 344
- ដោយ vannak
-
អង្គការ GIZ បានសហការជាមួយនឹងរដ្ឋបាលខេត្តបានបង្កើតសហគមន៍ទេសចរណ៍ថ្មីមួយស្ថិតក្នុងភូមិវត្តបូព៌
- 344
- ដោយ vannak
-
កម្រងរូបភាព អតីកាល-បច្ចុប្បន្នកាល
- 344
- ដោយ vannak
-
កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិអេ២១
- 344
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវថ្នាលទិន្នន័យទីក្រុងឆ្លាតសៀមរាប! SRPA Announces the Public Release of the Siem Reap Smart City Data Platform!
- 344
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១
- 344
- ដោយ vannak
-
ព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងរថយន្តទំនើបៗ (supercar) ដ៏ល្បីល្បាញមួយលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត
- 344
- ដោយ vannak