ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋ ចំនួន ៥១៥គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណរៈ ឧបការទេសាភិបាល នៃធនាគារជាតិកម្ពុជា ដោយមានការចូលរួមពីលោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងារនៃធនាគារជាតិនៃកម្ពុជា មេឃុំ មេភូមិពាក់ព័ន្ធ រួមទាំងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌីផងដែរ ។ មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី ម៉ននី រង្សី ក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដោយត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរ រក្សាអនាម័យលើចំណីអាហារ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមានស្មារតីត្រៀមបម្រុងអំពីការប្រែប្រួលអាកាសធាតុដែលអាចកើតឡើងជាយថាហេតុ ដើម្បីការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។ជាមួយគ្នានោះដែរ បន្ទាប់ពីបានចែកលិខិតថ្លែងអំណរគុណដល់សមាគម ចំនួន ០៣រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី រួចមក គណៈអធិបតីក៏បានធ្វើការចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង សរុបចំនួន ៥១៥គ្រួសារ មកពីឃុំចំនួន ១០ ក្នុងស្រុកក្រឡាញ់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី ០១យួរ ត្រីខ ០១យួរ និងថវិកា ២០,០០០ រៀល។
ប្រជាពលរដ្ឋ ៥១៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកក្រឡាញ់បានទទួលអំណោយពីធនាគារជាតិនៃកម្ពុជា
- 271
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ ៧ចំណុច ដេីម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។
- 271
- ដោយ vannak
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
- 271
- ដោយ vannak
-
កិច្ចប្រជុំពិពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
- 271
- ដោយ vannak
-
សូមរួមគ្នារក្សាកុមារឱ្យមានសុខភាពល្អ! ទាំងនេះជាគន្លឹះខ្លះៗដើម្បីការពារពួកគេពីការបំពុលខ្យល់
- 271
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីយន្តការពង្រឹងសមត្ថភាពដល់បុគ្គលិករដ្ឋបាលក្រុង ស្រុក លើការអនុវត្តមុខងារវិស័យអប់រំ របស់រដ្ឋបាលក្រុង ស្រុក
- 271
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប
- 271
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ
- 271
- ដោយ vannak
-
រដ្ឋបាលខេត្តបានបូកសរុបលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥បញ្ចប់ថ្ងៃទីមួយ
- 271
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥
- 271
- ដោយ vannak
-
“សំណេរអង្គរ” ត្រូវបានរៀបចំប្រកួតសរសេរតាមអានជាលេីកទី២
- 271
- ដោយ vannak