រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វិទ្យាល័យអង្គរ ខេត្តសៀមរាបរៀបចំពិធីចែករង្វាន់ដល់សិស្សានុសិស្សនាដំណាច់ឆ្នាំសិក្សា២០២១-២០២២ ចំនួន៦៣០នាក់

កាលពីព្រឹកថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែករង្វាន់សិស្សានុសិស្សនាដំណាច់ឆ្នាំសិក្សា ២០២១-២០២២ ដោយមានការចូលរួមពីលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក នាយកសាលា លោកគ្រូ អ្នកគ្រូវិទ្យាល័យអង្គរ មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ និងប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ សិស្សានុសិស្សពូកែមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា សរុបចំនួន ៦៣០នាក់ផងដែរ។ នាឱកាសនោះដែរ លោកស្រី ម៉ននី រង្សី ក៏បានធ្វើការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរៀបចំធ្វើបណ្ណសរសើរ លិខិតសរសើរ និងសក្ខីបណ្ណលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាការឆ្លុះបញ្ចាំងនូវការចូលរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងប្រទេស ទាំងផ្នែកបច្ចេកទេសបង្រៀន រដ្ឋបាលអប់រំ និងការគ្រប់គ្រងធ្វើឲ្យឈានឡើងជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃទិសដៅអប់រំ ក្នុងការលើកកម្ពស់គុណភាព សមត្ថភាព និងការកសាងធនធានមនុស្ស ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព។ លោកស្រី ម៉ននី រង្សី ក៏បានធ្វើការផ្តាំផ្ញើរផងដែរដល់ប្អូនៗសិស្សានុសិស្ស ត្រូវខិតខំ កសាងខ្លួនបន្ថែមទៀត ឲ្យក្លាយជាយុវជនជឿនលឿន ដើម្បីជាសរសស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិនិង ស្វែងរកកិត្តិយសថ្មីៗជូនជាតិមាតុភូមិបន្ថែមទៀតឱ្យស្របតាមបច្ចេកវិទ្យា ៤.០ និងបច្ចេកវិទ្យាដែលកំពុងរីកចំរើននាពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង