អគារថ្មីនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប ស្ថិតក្នុងភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញ នៅព្រឹកថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូត នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ព្រមទាំងវត្តមានចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ចស្រុក និង ចៅសង្កាត់ទាំង១២ តំណាងអង្គការដៃគូ និងបងប្អូនជនពិការ ជាច្រើនទៀតផងដែរ ។ ទីតាំងអគារថ្មីនេះសម្រាប់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដល់បងប្អូនជនពិការ ចំនួន ៣ខេត្ត គឺខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ការទទួលបានអគារថ្មីនេះ ស្របទៅនឹងកំណើននៃតម្រូវការសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា វត្តមាននៃសេវាស្តារប្រកបដោយគុណភាព និង អាចទទួលយកបាន ដោយពុំមានឧបស័គ្គ ពិតជាមិនអាចខ្វះបាន ដើម្បីចូលរួមគាំទ្រដល់ជនពិការក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពថ្លៃថ្នូរនិងស្មើភាពគា្នក្នុងសង្គម។ ថ្លែងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែធានាបាននូវឯកភាពជាតិនិងទឹកដី សន្តិភាព និង ស្ថិរភាពខាងនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាធ្វើដំណើរលើមាគ៌ានៃការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋនិងលទ្ធិប្រជាធិបេតយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែផ្តល់ការគាំទ្រ និងការយកចិត្តទុកដាក់ដល់វិស័យពិការភាព ជាពិសេសការងារស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជា ជាងមួយទសវត្សកន្លងមកនេះ ក្រោមការយកចិត្តទុកដាក់គិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ដោយមានការចូលរួមចំណែក ពីអាជ្ញាធរខេត្តនិងការគាំទ្របន្ថែមពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធីACCESS។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏មូលនិធិជនពិការ នៅតែខិតខំប្រឹងប្រែងជម្រុញការផ្តល់សេវាជូនជនពិការ និងខិតខំស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីផ្តល់សេវាជូនបងប្អូនជនពិការឲ្យបានកាន់តែប្រសើរថែមទៀត ។ ឯកឧត្តមបានសូមស្នើដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ រួមទាំងបងប្អូនជនពិការ និង ក្រុមគ្រួសារ សូមបន្តការគាំទ្រដល់មជ្ឈមណ្ឌលស្តារ និងជួយផ្សព្វផ្សាយដល់សាធារណៈជនឲ្យបានទូលំទូលាយ អំពីសេវារបស់មជ្ឈមណ្ឌលស្តារ ដើម្បីជាប្រយោជន៍ដល់ជនពិការ និងការចូលរួមកសាងសង្គមមួយប្រកបដោយបរិយាបន្ន ។ ក្នុងនោះដែរឯកឧត្តមក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារជនពិការក្រីក្រ ចំនួន១៥ គ្រួសារ ទទួលបានអង្ករ ២០គក្រ .មី១កេស ទឹកត្រី១យូរ ,ទឹកស៊ីអ៉ីវ ១យូរ, ត្រីខ ២យូរ អំបិល ២គក្រ និងថវិកា១០ម៉ឺនរៀល ព្រមទាំងចែកជានិមិត្តរូបនូវរទេះជនពិការចំនួន១០គ្រឿងផងដែរ ៕
ពិធីសម្ពោធ អគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប
- 36
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 36
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 36
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 36
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 36
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 36
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 36
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 36
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 36
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 36
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 36
- ដោយ vannak