
ជាមួយនឹងការដោតបេះ ធ្វើឡើងរហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ និងចាប់ផ្តើមរាប់បេះដូងបំបែកកំណត់ត្រាពិភពលោក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីរាប់រួចនឹងប្រកាសលទ្ធផលនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ ហេីយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះក៏បង្ហាញនូវវប្បធម៌អរូបិយដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជនចូលរួមទស្សនាក្នុងការដោតបេះដូង និងរាប់បេះដូង ព្រមទាំងការប្រកាសលទ្ធផលនៃការបំបែកឯកគត្តកម្មពិភពលោកឱ្យបានច្រេីនកុះករ៕