
លើទំហំផ្ទៃដីខាងលើ លោក ឆន ឈី ជាកសិករភូមិដំណាក់ខ្ចាស់ បានជីកក្រវ៉ាត់ព័ន្ធជុំវិញកម្ពស់៧ម៉ែត្រ ទំហំ៤ម៉ែត្រ ដើម្បីការពារទឹកជំនន់នារដូវវស្សា ហើយផ្ទៃខាងក្នុងក្រវ៉ាត់ មានស្រះតូចៗ ដើម្បីដាក់ពូជត្រីតាមអាយុកាល ព្រមទាំងមានស្រះបង្កាត់ពូជផងដែរ។
កសិករ ឆន ឈី បានរៀបរាប់ប្រាប់ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុកថា ពូជត្រីក្រាញ់ដែលចិញ្ចឹមក្នុងស្រះនេះ កាលដាក់ចិញ្ចឹមដំបូងគឺមានចំនួន ១៥០០គីឡូក្រាម បើគិតជាចំនួនគឺ១៤០,០០០ក្បាល(ដប់បួនមុឺនក្បាល) ចំណែកចំណីដែលដាក់ជាប្រចាំថ្ងៃ គឺចកសូឡា និងចំណីផលិតដោយខ្លួនឯង ហើយរយៈពេលដាក់ចិញ្ចឹមគឺមានចំនួន៥ខែហើយ បើគិតមកដល់ពេលនេះ ។
កសិករ ឆន ឈី បានបន្ថែមថា គ្រួសារគាត់ចាប់ផ្តើមប្រមូលផលត្រីបណ្តើរៗ ហើយ ដែលត្រីចំនួន៥-៦ក្បាល ស្មើនឹង១ គីឡូក្រាម ឯតម្លៃវិញ ក្នុង១ គីឡូក្រាម គឺតម្លៃ១មុឺនរៀល។
កសិកររូបនេះ បានបញ្ជាក់ថា ការចិញ្ចឹមត្រីក្រាញ់ គឺមិនខ្វះទីផ្សារលក់ចេញនោះទេ ព្រោះកន្លងមក មានម្ចាស់ភោជនីយដ្ឋានធំៗ មួយចំនួនទាក់ទងទិញ តែលោកមិនសូវចាប់អារម្មណ៍រឿងលក់ចេញទេ ដោយសារមានគោលបំណងបង្កាត់ពូជសម្រាប់ចិញ្ចឹមអោយចំនួន៦០តោន ដើម្បីលក់ចេញឆ្នាំក្រោយ ជាប្រចាំថ្ងៃ។