
លោក ពិន ប្រាកដ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបនាពេលនេះ ក៏សូមថ្លែងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ទើបយើងមានឱកាសក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុតក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ដល់ដំណើរការនៃចុះបញ្ជី ដីធ្លីឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពល រដ្ឋ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។ ដោយឡែកក្នុងភូមិសាស្ត្រក្រុងសៀមរាប មានចំនួន ១២សង្កាត់ បានចាប់ផ្តើមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ នេះ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ចំនួន ៧សង្កាត់ ដែលមានក្បាលដីសរុបស្មើនឹង ៦១៩៣៤ក្បាលដី។
លោក អភិបាលរងខេត្តក៏បានអំពាវនាវដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងករណីមានការបា ត់ ឬខូចអត្តសញ្ញណប័ណ្ណ សូម លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅធ្វើឯកសារបញ្ជា ក់ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ឯ.អ)៕