រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត​ ត្រួតពិនិត្យ ពិភាក្សា និង អនុម័តលើផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៤របស់រដ្ឋបាលខេត្តសៀមរាប

  • 137
  • ដោយ vannak

នៅរសៀលថ្ងៃទី២៨ខែ សីហា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត បានបើកិច្ចប្រជុំ ត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូយ ចំណាយថវិកាឆ្នាំ២០២៤របស់រដ្ឋបាល ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី នាយក នាយករងសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តផងដែរ ។ កិច្ចប្រជុំវិសាមញ្ញនេះ រដ្ឋបាលខេត្ត អនុវត្តតាមពេលវេលាកំណត់ច្បាស់លាស់ នៃការគ្រោងថវិកាប្រចាំឆ្នាំជារៀងរាល់ ឆ្នាំ ។ ក្នុងគម្រោងថវិកាឆ្នាំ២០២៤ ត្រូវបានទីចាត់ការហិរញ្ញវត្ថុរបស់សាលាខេត្ត ចាប់ផ្តើមរៀបចំគ្រោង បន្ទាប់ពីមានការ ណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអំឡុងដើមត្រីមាសទី៣ ព្រមទាំងបានដាក់ឆ្លគណៈអភិបាលខេត្តរួចផងដែរ ។ ក្នុងកិច្ចពិភាក្សានោះដែរ អង្គប្រជុំបានផ្តោតសំខាន់ទៅលើការប្រមូលពន្ធ អចលនទ្រព្យ និង បង្កើននូវចំណូលមិន មែនសារពើពន្ធ ព្រមទាំងបានលើកនូវវិធានការ ក្នុងការប្រមូលពន្ធសម្រាប់ខេត្តសៀមរាបឆ្នាំ២០២៤ទៀតផង ។ ក្នុងនោះកិច្ចពិភាក្សាទាំងមូលបានសង្ឃឹមជឿជាក់ ទៅលើគម្រោងថវិកាសម្រាប់ឆ្នាំ២០២៤ ដែលទទួលបានពីវិស័យទេសចរណ៍ នៅពេលដែលកម្ពុជា នៅខែខាងមុខ ភ្ញៀវនឹងមានការកើនឡើង ព្រមទាំងចំណូលបានពីការបង់ពន្ធប្រថាប់ត្រា និង អចលនទ្រព្យផងដែរ ។ មានប្រសាសនោះដែរលោក នាក់ ណេរ៉ុន សង្ឃឹមជឿជាក់ផងដែរថា នៅខែខាងមុខ ពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បើកដំណើរការ វិស័យទេសចរណ៍ក៏មានកំណើនភ្ញៀវ ព្រមទាំងគ្រប់សេវាកម្មទេសចរណ៍ និង ចាប់ដំណើរ ការ ដែលធ្វើឲ្យចំណូលរបស់ខេត្តក៏មានការកើនឡើងផងដែរ ។ មានប្រសាសន៍បូកសរុបកិច្ចប្រជុំនោះឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីការចំណូលចំណាយរបស់រដ្ឋបាលខេត្តសៀមរាប លើការទ្រទ្រង់គ្រប់វិស័យ ក្នុងការអភិវឌ្ឍន៍ខេត្តក្នុងបរិបទកូវីដ-១៩។ ឯកឧត្តមបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ អាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មក រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។ ឯកឧត្តមក៏បានលើកផងដែរថា ដើម្បីធានា សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈគោលនយោបាយនៅក្នុងឆ្នាំដំបូងនៃរដ្ឋាភិបាលនីតិកាលទី៧ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលត្រូវបង្កើនការវិនិយោគ និងបង្កើតតម្លៃបន្ថែមលើមូលដ្ឋានកំណើន សេដ្ឋកិច្ចដែលមានស្រាប់ ជាមួយនឹងការជម្រុញឲ្យមានការវិនិយោគទៅលើប្រភពថ្មីនៃកំណើនដែលមានសក្ដានុពលសេដ្ឋកិច្ច ដែលមានផលិតភាពខ្ពស់ ព្រមទាំងបន្តពង្រឹងសមត្ថភាពស្ថាប័ន និង លើកកម្ពស់សមត្ថភាពមន្ត្រី របបសោធនជូននិវត្តជន និងជំនួយសង្គមផ្សេងៗ ៕

អត្ថបទទាក់ទង