
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំក្នុងការអនុវត្តគម្រោងរហូតទទួលបាននូវលទ្ធផលសិក្សារបស់សិស្សបានល្អប្រសើរ ដោយមានការចូលរួម និងមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះក្រសួងអប់រំយុវជនអប់រំ និងកីឡា នឹងបន្តជំរុញ និងពង្រឹងគុណភាពមេត្តេយ្យសិក្សាបន្ថែមទៀត ឯបឋមសិក្សានឹងផ្តោតលើការលើកកម្ពស់អំណានដំបូងដើម្បីកសាងមូលដ្ឋានគ្រឹះស្ថានរបស់កុមារកម្ពុជាក្នុងការអាន សរសេរ និងរៀនផ្នែក គណិតវិទ្យា និងវិទ្យាសាស្ត្រផងដែរ៕