
បន្ទាប់ពីឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាមធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលសកម្មភាពរបស់សាខា ក្នុងរយៈពេល៥ឆ្នាំរួចមក និង ការអានសេចក្តីសម្រេចទទួលស្គាល់ និងកែសម្រួលតួនាទី ភារកិច្ច គណៈកម្មាធិការសាខា ដោយលោកជំទាវ ពុំ ច័ន្ទីនី និង គណៈអធិបតីបានធ្វើការប្រគល់សេចក្តីសម្រេច និង ត្រា ជូនដល់គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលទើបតែងតាំងថ្មី
ឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការប្តេជ្ញាចិត្ត និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់កិត្តិយស និងបានប្រកាសឱ្យឯកឧត្តម ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥នេះ ជំនួសឯកឧត្តម ទៀ សីហា ដែលបានផ្លាស់ប្តូរទៅទទួលភារកិច្ចថ្មី។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំនូវក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ និងការកោតសរសើរចំពោះ គណៈកម្មាធិការសាខា និង គណៈកិត្តិយសសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហម ដែលតែងតែសកម្មក្នុងការបំពេញភារកិច្ចមនុស្សធម៌ ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបានឆាប់រហ័សទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ។ ក្នុងនោះលោកជំទាវក៏បានវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលមានស្នាដៃខ្ពស់នូវរាល់សកម្មភាពមនុស្សនៅក្នុងមូលដ្ឋាន ក៏ដូចនៅក្រៅ ដែនសមត្ថកិច្ចផងដែរ។
លោកជំទាវក៏បានបន្តទៀតថា ការតែងតាំងឯកឧត្តម ប្រាក់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាបនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មានការជឿជាក់ខ្ពស់ពីការដឹកនាំរបស់ឯកឧត្តម ហើយក៏ជាកិច្ចឆ្លើយតប ឲ្យបានសក្តិសមនឹងសេចក្តីទុកចិត្ត អភិបាលខេត្តសៀមរាប បានប្តេជ្ញាខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលាដោយឆន្ទៈ គោរពនិងអនុវត្តតាមគោលការណ៍គ្រឹះទាំង ៧ ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សជាតិ និងរួមចំណែកឱ្យសម្រេចបាន តាមទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស។ លោកជំទាវ ក៏បានលើនូវ យុទ្ធសាស្ត្របញ្ចកោណ មានបាវចនា៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានជំរុញគណៈកម្មាធិការសាខា បន្តជួយជ្រោមជ្រែងដល់ក្រុមប្រតិបត្តិ ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍសាខា អនុសាខា និងធានាបានប្រតិបត្តិការមនុស្សធម៌មានប្រសិទ្ធភាព ហើយក្រុមប្រតិបត្តិ ក៏ត្រូវតែជាកងកម្លាំងឯកភាពគ្នាមួយ ដែលគោរពគោលការណ៍ និងការសម្រេចរបស់គណៈកម្មាធិការសាខា និងមានសមត្ថភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃសម្រេចបានលទ្ធផលតាមការរំពឹងទុក ហើយសម្រាប់បច្ចុប្បន្ននេះទៀត សំខាន់បំផុតការចេះប្រើនូវបច្ចេកវិទ្យា និងត្រូវក្តាប់ព័ត៌មាននៃភាពងាយរងគ្រោះនៅតាមសហគមន៍ទៀតផង ៕