ព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងសាលាប្រជុំរបស់សាលាគរុកោសល្យ មានកម្មពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា"១២+២"ជំនាន់ទី៣៩ ក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ញើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងគរុសិស្សជំនាន់ទី៣៩ មកពីខេត្តសៀមរាបចំនួន៩២នាក់ និងខេត្តឧត្តរមានជ័យចំនួន៤៤នាក់ សរុប១៣៦នាក់។ថ្លែងក្នុងកម្មពិធីនេះដែរ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានមានប្រសាសន៍ថារាជរដ្ឋាភិបាលថ្មីក៏បានប្រកាសកម្មវិធីគោលនយោបាយរបស់ខ្លួនដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ត បញ្ចកោណ៥ចំណុចរួមមាន៖ ១).ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពារ រាល់សមិទ្ធផលនៃសង្គមជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរ ២).កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ សេរី ពហុបក្ស ដ៏ជឿនលឿន និងរឹងមាំដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និង សមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និង មានការគោរពសិទ្ធិមនុស្ស ; ៣).កសាងប្រព័ន្ធការពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានីភ័យសេដ្ឋកិច្ច ហានីភ័យ សុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ; ៤). ជំរុញការអនុវត្ត "កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥" និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឱ្យបានជាអតិបរមា ; ៥). បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាពនិង កិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។លោកស្រីបានបន្តរផងដែរថាដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តដូចបានជម្រាបជូនខាងលើរាជរដ្ឋាភិបាលក៏បានកំណត់បណ្ដាគោលនយោបាយធំៗជាអាទិភាពជាច្រើនទៀត។ ក្នុងចំណោមនោះវិស័យអប់រំ យុវជន និងកីឡាមានតួនាទីយ៉ាង សំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សដោយផ្ដោតលើ ការអភិវឌ្ឍវិស័យអប់រំ វិទ្យា សាស្រ្តបច្ចេកទេស និងបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈ ពោលគឺ បន្តជំរុញការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យប្រកបដោយគុណភាព និងមានតុល្យភាពរវាង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ មនុស្សជាតិ ។ លើកកម្ពស់ សមត្ថភាព គុណវុឌ្ឍិ កិត្តិយស សេចក្ដីថ្លៃថ្នូរគ្រូបង្រៀន ការបន្តអភិវឌ្ឍន៍កម្មវិធីសិក្សា សៀវភៅសិក្សាគោល ការពង្រឹងវិធីសាស្រ្តបង្រៀន និងរៀន តាមនិន្នាការថ្មី (ការអប់រំបែបឌីជីថល)ការពង្រឹងអធិការកិច្ច ការគ្រប់គ្រងសាលារៀន ការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងសាលា និងមាតា បិតាសិស្ស ការពង្រឹងការប្រឡងគ្រប់ប្រភេទ ការអនុវត្តតេស្ត វាយតម្លៃលទ្ធផលសិក្សាសិស្ស ថ្នាក់ជាតិ និងអន្តរជាតិ ការបង្កើនការស្រាវជ្រាវ និងនវានុវត្តន៍នៅឧត្តមសិក្សាជាដើម៕
កម្មពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា”១២+២”ជំនាន់ទី៣៩
- 197
- ដោយ vannak
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 197
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 197
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 197
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 197
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 197
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 197
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 197
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 197
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 197
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 197
- ដោយ vannak