
លោកស្រី អភិបាលរងខេត្ត បានលេីកឡេីងថាសាលាតែងតែបណ្តុះបណ្តាលពុទ្ធិពិតប្រាកដនូវចំណេះដឹង បទពិសោធន៍ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីដែលមិនអាចខ្វះបាននាពេលអនាគត។ ជាមួយគ្នានេះលោកស្រី ក៏បានជំរុញដល់សាលាត្រូវបង្កើតនូវកម្មវិធីថ្មីៗបន្ថែមក្នុងដេីម្បីលើកស្ទួយ និងបង្កើតគុណភាពអប់រំ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសអភិវឌ្ឍវិស័យអប់រំក៏ដូចជាអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្រោមម្លប់សន្តិភាព៕