
គោលបំណងនៃសិក្ខាសាលានេះគឺ ដេីម្បីផ្ដល់ជាធាតុចូលសម្រាប់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាតវៃ ដេីម្បីឈានទៅរៀបចំក្របខ័ណ្ឌគោលនយោបាយជាតិសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ នៅកម្ពុជានាពេលអនាគត ។ សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៣ -១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ JICA នៃរាជរដ្ឋាភិបាលជប៉ុន រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំការសិក្សាអំពីទីក្រុងឆ្លាតវៃលើក្រុងសំខាន់ៗ ចំនួន ៤ រួមមាន៖ ក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ៕
+34
24Chamrong CH, Sok Seyha និង 22 នាក់ផ្សេងទៀត