
តាមរយៈការពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប សមាជិកនៃកិច្ចប្រជុំ ក៏បានលើនូវករណីពាក់ព័ន្ធមួយចំនួន អំពីការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ,បញ្ហាផ្លូវថ្នល់ក្នុងក្រុង ភ្លើងបំភ្លឺផ្លូវសាធារណៈ, បញ្ហាសិស្ស គេចសាលា មកផ្តុំគ្នាជក់បារីអេឡិចត្រូនិច , ការកំណត់តំបន់បរិស្ថាននៅក្នុងតំបន់អប្សរា , បញ្ហាការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី មានការយឺតយ៉ាវ ,បញ្ហាកកស្ទះប្រព័ន្ធប្រឡាយធ្វើឲ្យទឹកលិចផ្លូវនៅពេលភ្លៀងធ្លាក់ ,បញ្ហាកង្វះ នូវសៀវភៅគ្រួសារ , ព្រមទាំងអនាម័យម្ហូបអាហារនៅតំបន់ទេសចរណ៍សហគមន៍ ។ មន្ត្រីជំនាញ អង្គភាព មន្ទីរ ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំជាបន្តបន្ទាប់រួចមក ទើប បានអនុម័តដោយការលើកដៃទៅលើពង្រាងរបាយការណ៍ ប្រចាំខែ សីហា ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តសៀមរាប ។ លោក នាក់ ណេរ៉ុន បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង អង្គភាព ចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និង បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាព នូវការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមឲ្យផ្អាក់នូវសេវា មួយចំនួន នៅតាមច្រកចេញចូលតែមួយ សំខាន់លើសេវាអាជីវកម្មក្រៅប្រព័ន្ធ ។
ថ្លែងបូកសរុបបិទកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលល្អតាមការគ្រោងទុក។ ឯកឧត្តមបានបញ្ជាក់ថា ក្រោយការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាបបានអនុវត្តកិច្ចការសំខាន់ៗ លើកការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះផ្ទាល់ដល់មូលដ្ឋាន និង ដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងងាយរងគ្រោះផងដែរ ។ ក្នុងនោះឯកឧត្តមបានលើកឡើងថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ជាមួយនោះដែរ រដ្ឋបាលខេត្តត្រៀមរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវអនុវត្តនៅត្រីមាសទី៤ នៃឆ្នាំ២០២៣។ ជាមួយនេះ រដ្ឋបាលខេត្ត នឹង ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្ត ដែលត្រូវបោះឆ្នោតជ្រើសរើសជាថ្មីតាមរយៈគណៈកម្មាធិការសម្រាប់រយៈពេល៥ឆ្នាំបន្ត ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ៕