
លោកអភិបាលរងខេត្ត យោងតាមប្រកាសអន្តរក្រសួងលេខ ០១៤៩៨.ក ប្រ.ក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ចេញដោយក្រសួងមហាផ្ទៃ និងក្រសួងផែនការដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំបំពេញបន្ថែមលើសេចក្ដីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងផ្អែកតាមប្រកាសអន្តរក្រសួង ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តបានរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់
ខ្លួន សម្រាប់អនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ក្នុងអាណត្តិរបស់ក្រុមប្រឹក្សាខេត្ត ក្នុងឆ្នាំ២០២៣ និងបានរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ ដោយធ្វើការវិភាគស្ថានភាពប្រមូលធាតុចូលសំខាន់ៗជាតម្រូវការអាទិភាពពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្រុង ស្រុក អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធ សម្រាប់ជាធាតុចូលដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរដ្ឋបាលខេត្តឆ្នាំ២០២៤-២០២៦ ។
លោកបានបន្តថា កិច្ចប្រជុំនេះគឺ ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលដៅផ្នែកទាំង៤នៃតារាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ របស់រដ្ឋបាលខេត្ត២០២០-២០២៤ ព្រមទាំងគាំទ្រលើកកិច្ចប្រជុំស្តីពីការវិភាគស្ថានភាពនៅថ្ងៃនេះ ដើម្បីកំណត់បញ្ហាពាក់ព័ន្ធនឹងស្រ្តី និងកុមារតាមការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ស្ថានភាពចំណាត់ថ្នាក់ភាពក្រីក្រ ទិន្នន័យផែនទីសេវាសង្គម និងទិន្នន័យរបស់មន្ទីរវិស័យពាក់ព័ន្ធ ដើម្បីរំលេចអោយកាន់តែច្បាស់នូវស្ថានភាពស្ត្រី និងកុមារ ជាអាទិភាពដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ឱ្យមាន បរិយាបន្ន សមធ៌ម យេនឌ័រគ្រប់សកម្មភាព គម្រោងដែលពាក់ព័ន្ធក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គមជាតិយើង៕