រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត កិច្ចប្រជុំសាមញ្ញលើកទី៥១ ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣

  • 150
  • ដោយ vannak

នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ(គ.ក.ស.ក)ខេត្ត បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី៥១ ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាព​ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ ក ស ក ខេត្ត លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត និងជាសមាជិក គ.ក.ស.ក ខេត្ត លោក លោកស្រី អនុប្រធាន លោក លោកស្រី​ សមាជិក សមាជិកា គ.ក.ស.ក ខេត្ត និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន​ ៣០នាក់ ស្រី​ ១៦នាក់។អង្គប្រជុំ​ បានអនុម័តលើរបៀបវារៈ​ ដូចខាងក្រោម ៖១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ប្រចាំខែសីហា ឆ្នាំ២០២៣ កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។២.របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត។៣.របាយការណ៍ស្ថានភាពស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ តាមវិស័យពាក់ព័ន្ធ ៖ វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ សមភាពយេនឌ័រ សន្តិសុខសណ្តាប់ធ្នាប់ ធម្មការ និងសាសនា ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣។៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំខែតុលា និងប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត។

អត្ថបទទាក់ទង